OPPO ត្រៀមក្តោបយកទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់
- November 28, 2019
បន្ទាប់ពីបោះជំហានចូលទីផ្សារកម្ពុជា ត្រឹមតែរយៈពេលបីឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់ដណ្តើមបានប្រជាប្រិយភាពខ្លាំងពីសំណាក់អតិថិជនស្មាតហ្វូនគ្រប់ស្រទាប់។ យោងតាមរបាយការណ៍ ប៉ាន់ប្រមាណ និង វិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ 2019 បង្ហាញថា OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា និងប្រទេសពីរផ្សេងទៀត នៅអាស៊ីអាគ្នេយ៍។
ភាពជោគជ័យលើស្មាតហ្វូនស៊េរីមធ្យម និងថ្នាក់បង្គរ ពុំបានបានបញ្ឈប់មហិច្ឆិតារបស់ក្រុមហ៊ុនផលិតទូរស័ព្ទចល័តខ្នាតអន្តរជាតិមួយនេះទេ តែវាបានក្លាយជាកម្លាំងចលកររុញច្រានពួកគេកាន់តែខិតខំបំពេញតម្រូវការអ្នកប្រើប្រាស់ នូវបច្ចេកវិទ្យាដ៏ថ្មីស្រឡាង និងទំនើប ដែលកំពុងបំពាក់នូវលើស្មាតហ្វូនស៊េរីខ្ពស់ៗ ដូចជា OPPO Reno 10x Zoom 12GB Special Edition ជាដើម។ ស្មាតហ្វូនម៉ូឌែលនេះ អាចជាគូប្រជែងនឹង iPhone 11 Pro Max របស់ ក្រុមហ៊ុន Apple និង Samsung Galaxy S10 Plus របស់ក្រុមហ៊ុន Samsung ផងដែរ។
បច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ Zoom បាន60ដង របស់ក្រុមហ៊ុន OPPO ដែលបំពាក់លើស្មាតហ្វូនថ្នាក់ខ្ពស់របស់ខ្លួនគឺ Reno 10x Zoom 12GB Special Edition មានសមត្ថភាព ផ្តិតយកទិដ្ឋភាព ឫវត្ថុ ឆ្ងាយៗដែលមិនអាចមើលឃើញដោយភ្នែកទទេ បានកាន់តែច្បាស់។ OPPO Reno 10x Zoom 12GB Special Edition មានកាមេរ៉ាក្រោយ3គ្រាប់ ដូច iPhone 11 Pro Max និង Galaxy S10 Plus ដែរ ប៉ុន្តែ វាមានផ្ទៃម៉ាស៊ីនរាបស្មើ អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ការពារមិនឲ្យងាយខូចរឺសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់វា មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា កាត់បន្ថយគ្រាប់ Noise (ចំណុចអុចតូចៗ) និងបច្ចេកវិទ្យា HDR និង មុខងារ Ultra Night Mode 2.0 អាចថតពេលយប់បានយ៉ាងច្បាស់ស្អាតល្អ ទាំងរូបភាពសន្លឹក និងវីដេអូ។ កាមេរ៉ាទី2 ទំហំ 8MP អាចពង្រីកមុំ បានកាន់តែទូលាយរហូតដល់ទៅ 120° (wide-angle)។

កាមេរ៉ាទី3 ទំហំ 13MP បំពាក់មកនូវបច្ចេកវិទ្យា 10x hybrid zoom ដែលអមមកជាមួយនឹងបច្ចេកវិទ្យា 60x Digital Zoom អាចថត Zoom បានប្រវែងវែង និងច្បាស់ល្អ។ ជាពិសេស វាភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS មួយគូ អាចធ្វើការថតរូបភាព រឺ វីដេអូក្នុងស្ថានភាពរង្គើខ្លាំង នៅតែស្អាត នៅតែច្បាស់ និងមានលំនឹងល្អ។ ក្រុមហ៊ុន OPPO លក់ចេញ Reno 10x Zoom 12GB Special Edition មានរ៉េមទំហំយក្ស 12GB លើកដំបូង ក្នុងតម្លៃ $899 តែប៉ុណ្ណោះ ក្នុងគោលដៅក្តោបយក ទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់។
ក្រៅពីនេះ OPPO កំពុងសំងំខ្លួន អភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនសម្រាប់ស្មាតហ្វូនស៊េរីក្រោយៗ ថែមទាំងបានដាក់ពាក្យស្នើសុំនូវម៉ាកសញ្ញាថ្មី កាលពីថ្ងៃទី 20 ខែវិច្ឆិកានេះទៅកាន់ ការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប (EUIPO) នេះបើយោងតាមរបាយការណ៍របស់ LetsGoDigital។ យើងរងចាំអ៊ុតមើលបន្តទៀត ថាក្រុមហ៊ុនមួយនេះនឹងនាំយកនូវ OPPO ថ្នាក់ខ្ពស់ម៉ូឌែលអ្វីមកកាន់កម្ពុជាយើងក្នុងឆ្នាំ 2020 ខាងមុខនេះ។
- Share This Post:








