ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone 12 អាចនឹងប្រើជាមួយសេវា 5G បាន

    BY Khmernote Media November 30, 2019
    iPhone 12 អាចនឹងប្រើជាមួយសេវា 5G បាន

    ការអះអាងមួយចុងក្រោយដោយអ្នកជំនាញខាងការវិភាគ និងទស្សទាយពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple គឺលោក Ming Chi Kuo ថាក្នុងឆ្នាំ២០២០ខាងមុខនេះ iPhone ​12 Pro ចំនួន២ម៉ូដែលនឹងបង្ហាញខ្លួន ហើយស្មាតហ្វូនទាំង២ម៉ូដែលនេះប្រើបន្ទះអេក្រង់ OLED ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Samsung។ លោក Kuo ដដែលបាននិយាយទៀតថា iPhone 12 Pro នឹងមកជាមួយនឹងអេក្រង់ទំហំ៥,៤អ៊ិញហើយអេក្រង់៦,៧អ៊ិញនឹងប្រើប្រាស់សម្រាប់ជាមួយនឹង iPhone 12 Pro Max ប៉ុន្តែលោកក៏បានសង្ស័យដែរថា នឹងមានម៉ូដែល iPhone 12 មួយទៀត ដែលនឹងលេចរូបរាងឡើងជាមួយនឹងអេក្រង់ប្រភេទ AMOLED ដែលជាការផលិតឡើងដោយក្រុមហ៊ុន LG ហើយនឹងមានអេក្រង់ទំហំ៦,១អ៊ិញ។

    តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺលោក Kuo បានបញ្ជាក់ថា គ្រប់ម៉ូដេលនឹងបំពាក់ជាមួយនឹងបច្ចេកវិទ្យាអ៊ិនធឺណេត 5G ឥតខ្សែដំបូងបំផុត។ ទោះបីជាយ៉ាងណាក្តីមានការអះអាងខុសគ្នាបន្តិច បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយកាសែតកូរ៉េ ETnews ដោយខ្លួនបានអះអាងថា នៅឆ្នាំក្រោយនេះក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ស៊េរីថ្មីដល់ទៅ៤ម៉ូដែល ប៉ុន្តែក្នុងនោះមានតែ១ម៉ូដែលប៉ុណ្ណោះ ដែលអាចដំណើរការបច្ចេកវិទ្យា 5G បាន៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay