បច្ចេកវិទ្យា

ខ្លាចបាត់បង់អ្នកប្រើនៅរុស្ស៊ី ក្រុមហ៊ុន Apple សុខចិត្តកែផែនទីនៅតំបន់មួយនេះ

BY
Khmernote Media
December 2, 2019

បរទេស: ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយចុះផ្សាយដោយសារព័ត៌មាន BBC ដោយលើកឡើងថា ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលើលោក Apple បានសម្រេចចិត្តអនុវត្តនូវការកែប្រែមួយទៅតាមការទាមទាររបស់រុស្ស៊ី ដោយដាក់បង្ហាញតំបន់ ដែលមានឈ្មោះថា Crimea ចូលទៅក្នុងផែនទីនៃទឹកដីរុស្ស៊ីនៅលើកម្មវិធីរបស់ខ្លួន។ គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០១៤ កងទ័ពរបស់ប្រទេសរុស្ស៊ីបានកាត់តំបន់ Crimea ចេញពីប្រទេសអ៊ុយក្រែនតាំងពីខែមីនា ឆ្នាំ២០១៤ ដែលនាំឱ្យទៅដល់មានការថ្កោលទោសពីអន្តរជាតិផងដែរ។ តំបន់នេះដែលត្រូវបានគេមើលឃើញថា មានអ្នកនិយាយភាសារុស្ស៊ីភាគច្រើន ហើយបច្ចុប្បន្នវាត្រូវបានបង្ហាញថា ជាទឹកដីរបស់រុស្ស៊ីនៅលើ Apple Maps និងកម្មវិធីឧតុនិយមរបស់ Apple ផងដែរ។

ក្រុមការងាររបស់ BBC បានសាកល្បងធ្វើតេស្តទូរស័ព្ទ iPhone ជាច្រើននៅក្នុងទីក្រុងម៉ូស្គូ ហើយវាបានត្រូវបានមើលឃើញថា ដូចទៅនឹងការអះអាងពិតមែនទាំងដែលកាលពីពេលកន្លងមក Apple ធ្លាប់តែដាក់តំបន់ Crimea ជាតំបន់ឯករាជ្យមិនមែនជាផ្នែករបស់ប្រទេសរុស្សីឬក៏ប្រទេសអ៊ុយក្រែនឡើយ៕

អត្ថបទ៖ Lee

Share This Post: