អស់បារម្ភរឿងជ្រុះ AirPods ពីត្រចៀក! ដោយក្រុមហ៊ុនមួយនេះមានលក់ខ្សែសម្រាប់ដាក់ AirPods កុំឱ្យរបូតពីខ្លួនបាន
- BY
- autoadmin
- December 4, 2019
ឥឡូវចូរអ្នកសាកស្រមៃមើលថា ចុះបើអ្នកកំពុងពាក់កាសឥតខ្សែ ឬ AirPods ជាលើកដំបូង ហើយវាស្រាប់តែជ្រុះចេញពីត្រចៀកនៅពេលដែលអ្នកកំពុងរត់ភ្លេចខ្លួន ឬក៏នៅសុខៗវារបូតចេញពីអ្នកខុសពីធម្មតា តើអ្នកគួរតែដោះស្រាយបែបណា? ច្បាស់ណាស់ថាអ្នកមិនសប្បាយចិត្តនោះទេ ប្រសិនវាបាត់ទៅម្ខាង ឬក៏ទាំងសងខាងនោះ។ ប៉ុន្តែយ៉ាងណាវាមិនអីទេ! ដោយពេលនេះមានក្រុមហ៊ុនផលិតខ្សែចងមួយ ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត ឈ្មោះថា Tapper កំពុងមានវិធីដោះស្រាយឱ្យអ្នក។

Tapper មានលក់ខ្សែដាក់ AirPods ដែលនឹងធ្វើឱ្យកាសគ្មានខ្សែតម្លៃរាប់រយដុល្លាររបស់អ្នក ក្លាយទៅជាកាសមានខ្សែជាធម្មតាវិញ ដើម្បីកាត់បន្ថយការជ្រុះចេញពីត្រចៀករបស់អ្នក។ ខ្សែសម្រាប់ដាក់ AirPods ឬកាសឥតខ្សែម៉ាកដទៃនេះ មានសោម៉ាញេទិកម៉្យាង ដែលអាចការពារកាសរបស់អ្នកមិនឱ្យរបូតពីខ្សែ ហើយអ្នកក៏អាចពាក់នឹង-ក បានដែរ ប្រសិនបើអ្នកមិនចង់ដោះវាចេញខ្លាចគេមើលមិនឃើញ។ វាត្រូវបានចែកចាយលក់ដោយ Tapper ហើយមានច្រើនពណ៌ និងវត្ថុធាតុផ្សេងៗគ្នា រាប់ចាប់ពីនីឡុង រហូតដល់ស្បែក ឬខ្សែមាសទៀតផង ហើយពួកវាមានតម្លៃចាប់ពី ៣០អឺរ៉ូ ទៅ ៧០អឺរ៉ូ (៣៣ ទៅ ៧៧ដុល្លារអាមេរិក) ។
ដូច្នេះប្រសិនបើអ្នកមិនចង់ជ្រុះ AirPods ចេញពីត្រចៀក នៅរង់ចាំអីទៀត? វាមានលក់នៅលើវេបសាយរបស់ក្រុមហ៊ុន Tapper ផ្ទាល់ ក៏ដូចជាតាមបណ្ដាទីផ្សារអេឡិចត្រូនិកល្បីៗដូចជា Amazon ឬ eBay ជាដើម៕



អត្ថបទ៖ លីដា
- Share This Post:






