ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មិនមែន១ មិនមែន២ ហើយក៏មិនមែន៣ដែរ គឺ Apple អាចនឹងបញ្ចេញ iPhone នៅឆ្នាំក្រោយនេះ៥ស៊េរីតែម្តង

    BY Khmernote Media December 6, 2019
    មិនមែន១ មិនមែន២ ហើយក៏មិនមែន៣ដែរ គឺ Apple អាចនឹងបញ្ចេញ iPhone នៅឆ្នាំក្រោយនេះ៥ស៊េរីតែម្តង

    Apple ត្រូវបានគេជឿជាក់ថា កំពុងរៀបចំស៊េរីទូរស័ព្ទ iPhone ជាច្រើនទៀត ដែលនឹងត្រូវដាក់បង្ហាញនៅឆ្នាំក្រោយ ហើយថ្ងៃនេះអ្នកវិភាគក្រុមហ៊ុន Apple ដ៏ល្បីគឺលោក Ming-Chi Kuo បានធ្វើការការព្យាករណ៍ថ្មីអំពីព័ត៌មានបន្ថែមអំពីផែនការរបស់ Apple សម្រាប់ឆ្នាំ ២០២១ទៀតផង ។ ជាធម្មតាApple នឹងបង្ហាញម៉ូដែលថ្មីរបស់ខ្លួនចំនួន៣ចាប់តាំងតែពីឆ្នាំ២០១៧មក ប៉ុន្តែតាមផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ខាងមុខនេះក្រុមហ៊ុននឹងប្តូរទៅជា៥ម៉ូដែលវិញនេះ បើយោងតាមការអះអាងរបស់វេបសាយ Phonearena ដែលក្នុងនោះមានដូចជា iPhone SE2, iPhone 12 Pro ,iPhone 12 Pro Max ,iPhone 12 Plus/Max និង iPhone 12។

    ដោយឡែកនាឆ្នាំ២០២១ វិញលោក Ming Chi Kuo បានជឿជាក់ថា ក្រុមហ៊ុន Apple នឹងបន្តយុទ្ធសាស្ត្រ៥ម៉ូដែលក្នុងមួយឆ្នាំដដែលដោយក្នុងនោះ iPhone SE2 Plus នឹងអាចបង្ហាញខ្លួនក្នុងពេលនេះ ខណៈដែល iPhone 12 នឹងប្តូរទៅជាប្រើប្រាស់កញ្ចក់ OLED ក្នុងខែកញ្ញា ឆ្នាំ២០២០១នេះ។

    ឆ្នាំ២០២១ នេះផងដែរលោក Kuo បានជឿជាក់ទៀតថា iPhone នឹងមកជាមួយនឹងអេក្រង់ទំហំ៥,៥អ៉ីញ ឬ ៦,១អ៉ីញដោយត្រលប់មកបច្ចេកវិទ្យា Touch ID វិញជាជាងបច្ចេកវិទ្យា Face ID ដែលកំពុងត្រូវបានប្រើប្រាស់បច្ចុប្បន្ន ហើយចំណុចពិសេសចុងក្រោយមួយទៀតនោះគឺរាល់ iPhone ទាំងអស់ក្នុងឆ្នាំនេះនឹងមិនមានប្រើប្រាស់ខ្សែឡើយសូម្បីតែ USB-C ក្តី៕

    អត្ថបទ៖ Lee

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay