Apple និង Samsung រងបណ្តឹងជុំវិញបញ្ហាស្មាតហ្វូនរបស់ខ្លួនសាយភាយសារធាតុវិទ្យុសកម្មខ្លាំងលើកម្រិត
- December 9, 2019
រំលឹកឡើងវិញកាលពីខែសីហាកន្លងទៅកាសែត Chicago Tribune បានចេញផ្សាយនូវលទ្ធផលជាផ្លូវការមួយនៃករណីការស៊ើបអង្កេត ដែលបានបង្ហាញពីកម្រិតវិទ្យុសកម្មចេញពីទូរស័ព្ទ iPhone 7 ចំនួនបួន ដែលមានចំនួនច្រើនហួសកម្រិត ដែលច្បាប់បានកំណត់។ លើសពីនេះការធ្វើតេស្តបន្ទាប់ក៏បានរកឃើញដែរថា ចំនួនស្មាតហ្វូន ដែលបានបញ្ចេញសារធាតុវិទ្យុសកម្មបែបនេះគឺមានចំនួនគុណនឹង២ចំនួន ដែលធ្វើតេស្តដំបូង។ បញ្ហាស្រដៀងគ្នានេះមិនត្រូវបានគេរកឃើញមិនមែនតែនៅលើ iPhone នោះទេ ដោយការធ្វើតេស្តក៏បានរកឃើញថា Samsung Galaxy 8 ក៏មានលទ្ធផលគួរឲ្យខ្លាចផងដែរ ចំពោះសារធាតុវិទ្យុសកម្ម។

ជាធម្មតាច្បាប់កំណត់ដោយ FCC បានបញ្ជាក់ថា សារធាតុវិទ្យុសកម្ម ដែលអាចសាយភាយចេញពីស្មាតហ្វូនមិនគួរមានកម្រិតលើសពី 1.6 watts/kg ឡើយជាមធ្យម ប៉ុន្តែលទ្ធផលដែលអាចរកឃើញនៅលើ Galaxy 8 ក្នុងចំងាយប្រមាណជា 2mm មានចំនួនទៅដល់ 8.22 watts/kg។
បណ្តឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនច្បាប់បានជួលមន្ទីរពិសោធន៍ ដែលទទួលស្គាល់ដោយ FCC ហើយបានរកឃើញថា វិទ្យុសកម្មប្រេកង់វិទ្យុពីទូរស័ព្ទ Apple និង Samsung មានចំនួនលើសកំណត់តាមច្បាប់ ប៉ុន្តែឧបករណ៍ទាំងនោះត្រូវបានប្រើប្រាស់ស្របតាមការណែនាំរបស់ក្រុមអ្នកផលិតប៉ុណ្ណោះ៕

អត្ថបទ៖ ស៊ុនលី
- Share This Post:






