Huawei P40 Pro នឹងមានថាមពលថ្មយក្សដល់ទៅ 5500mAh ហើយមានកម្លាំងសាកថ្មដល់ 50W
- December 12, 2019
មកដល់ពេលចុងក្រោយនេះ ក្រុមហ៊ុន Huawei ត្រូវបានគេជឿជាក់ថា កំពុងតែសំងំអភិវឌ្ឍន៍ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Huawei P40 និង P40 Pro ដែលជាអ្នកស្នងតំណែងបន្តបន្ទាប់ពី Huawei P30 និង P30 Pro ដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីត្រីមាសដំបូងនៃឆ្នាំ2019 កន្លងទៅនេះ។ ចំណែកឯស៊េរី Huawei P40 នេះវិញនឹងត្រូវបានគេរំពឹងថា អាចបង្ហាញខ្លួនដំបូងនៅនៅត្រីមាសទី1 ឆ្នាំ 2020ដូចទៅនឹងយុទ្ធសាស្ត្រចាស់ដដែល។ ការបែកធ្លាយព័ត៌មានលំអតិថ្មីមួយដោយ The Verge បានបញ្ជាក់ និងបង្ហាញពីលក្ខណៈសំខាន់ៗនៃស្មាតហ្វូន Huawei P40 Pro ទាំងពីរម៉ូដែលនេះដោយក្នុងនោះបានអះអាងថា ស្មាតហ្វូនថ្មីនេះនឹងបំពាក់មកជាមួយនូវថាមពលថ្មយកដល់ទៅ 5500mAh ហើយប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿនដល់ទៅ 50W ថែមទៀតផង ដោយសាកថ្មពី 0 ដល់ 100% ប្រើពេលតែ 45នាទីប៉ុណ្ណោះ

លើសពីនេះអ្វីដែលយើងអាចដឹងទៀតនោះគឺថា វានឹងប្រើប្រាស់អេក្រង់ទឹកធ្លាក់ (waterfall screen) ថ្មី ទំហំប្រមាណជា៦,៥អ៊ិញ ដែលលាតសន្ទឹង 98% គឺជាផ្ទៃអេក្រង់សុទ្ធ ព្រមទាំងប្រើអេក្រង់ប្រភេទ OLED ដែលអាចគាំទ្រដល់កម្រិត Resolution HD+ និងមានល្បឿនអេក្រង់ដល់ 120Hz ឯណោះ ហើយជាពិសេស P40 និង P40 Pro នឹងប្រើប្រាស់បន្ទះឈីបថ្មីប្រភេទ Kirin 990 ព្រមទាំងអស់ប្រើប្រាស់បច្ចេកវិទ្យា 5G បានផងដែរ៕
អត្ថបទ៖ ស៊ុនលី
- Share This Post:






