ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ការសិក្សាមួយរកឃើញថា បច្ចេកវិទ្យាស្កេនមុខនៅចិនមិនទាន់មានសុវត្ថិភាព ១០០%ឡើយ ដោយសារតែគេអាចប្រើមុខក្លែងក្លាយស្កេនបាន

    BY autoadmin December 16, 2019
    ការសិក្សាមួយរកឃើញថា បច្ចេកវិទ្យាស្កេនមុខនៅចិនមិនទាន់មានសុវត្ថិភាព ១០០%ឡើយ ដោយសារតែគេអាចប្រើមុខក្លែងក្លាយស្កេនបាន

    ខណៈដែលបច្ចេកវិទ្យាស្កេនមុខហាក់កំពុងមានការទទួលស្គាល់ខ្ពស់នៅក្នុងប្រទេសចិននោះ ក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានលើកឡើងថា មានករណីគេអាចប្រើប្រាស់ស្រោមមុខក្លែងក្លាយ ឬស្រោមមុខរបស់អ្នកណាម្នាក់ មកបន្លំបច្ចេកវិទ្យាស្កេនមុខនេះបាន។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីជាច្រើនបានរួមគ្នាធ្វើការសាកល្បង ជាពិសេសមួយដោយបានបង្កើតស្រោមមុខក្លែងក្លាយ ហើយគេអាចប្រើប្រាស់ស្រោមមុខក្លែងក្លាយនោះទៅស្កេននៅក្នុងព្រលានយន្តហោះមួយចំនួនក្នុងប្រទេសចិន ស្កេនទូទាត់ការចំណាយក្នុង WeChat និងស្កេនទូទាត់ការប្រើប្រាស់ទូរស័ព្ទមួយចំនួនបានផងដែរ។

    យ៉ាងណាក្តី ការប្រើប្រាស់ស្រោមមុខក្លែងក្លាយនេះអាចស្កេនបាននៅកន្លែង និងកម្មវិធីមួយចំនួនតូចប៉ុណ្ណោះ តែកន្លែងសំខាន់ៗមួយចំនួនទៀត និងបច្ចេកវិទ្យាស្កេនមុខរបស់ក្រុមហ៊ុន Apple គឺគេមិនអាចលួចបន្លំបានឡើយ។ ឆ្លងតាមការពិសោធន៍ខាងលើនេះ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា បច្ចេកវិទ្យាស្កេនមុខរបស់ចិននៅមិនទាន់មានសុវត្ថិភាព ១០០​% នៅឡើយទេ យ៉ាងណាក្តីក្រុមអ្នកស្រាវជ្រាវបានលើកទឹកចិនឲ្យចិនព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបនេះថែមមួយកម្រិតទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post: