បច្ចេកវិទ្យា

គ្រាន់តែលក់ Galaxy Fold តែមួយមុខ Samsung កើបលុយបានជិត២ពាន់លានដុល្លារ

BY
Khmernote Media
December 13, 2019

កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ម្សិលមិញនេះនៅក្នុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើងនៅទីក្រុងប៊ែរឡាំងប្រធានក្រុមហ៊ុនអេឡិចត្រូនិក Samsung លោក Young Sohn បាននិយាយថា ស្មាតហ្វូនដែលអាចបត់បានដំបូងនេះអាចលក់បានដល់ជាងមួយលានគ្រឿងហើយ។ ចំពោះតម្លៃ Galaxy Fold នៅលើទីផ្សារបច្ចុប្បន្ននេះ មានតម្លៃប្រមាណជា១៩៨០ដុល្លារក្នុងមួយគ្រឿងជាមួយនឹងការពន្យាពេលក្នុងការបង្ហាញខ្លួនឧបករណ៍នេះកាលពីលើកដំបូង ដែលបណ្តាលមកពីបញ្ហាជាច្រើនដែល Samsung ត្រូវការដោះស្រាយផងនោះតួលេខនេះបាននឹងកំពុងបង្ហាញថា ជាក់ស្តែងវាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

លើសពីនេះផ្អែកទៅលើការអត្ថាធិប្បាយរបស់ Sohn បានបញ្ជាក់ទៀតការលក់ Galaxy Fold តែមួយមុខបានធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលជិត ២ ពាន់លានដុល្លារចាប់តាំងពីខែកញ្ញាមក។ បើតាមព័ត៌មានចចាមអារាមជាច្រើនបានលើកឡើងថា នៅខែកុម្ភៈឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung អាចនឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់ជំនាន់ថ្មីមួយទៀត ដែលមានរូបរាងស្រដៀងគ្នាទៅនឹង Motorola razr៕

អត្ថបទ៖ ស៊ុនលី

Share This Post: