បច្ចេកវិទ្យា

ឆ្នាំក្រោយនេះ Apple អាចនឹងបញ្ចេញ iPhone 12 ស៊េរីថ្មីម្តង៦ម៉ូដែលតែម្តង

BY
Khmernote Media
December 17, 2019

កន្លងមកនេះក្រុមហ៊ុនផលិតស្មាតហ្វូនយក្ស Apple ត្រូវបានគេចុះផ្សាយព័ត៌មានចចាមអារ៉ាមថា នឹងអាចបញ្ចេញស្មាតហ្វូន iPhone 12 ស៊េរីថ្មីរបស់ខ្លួនដល់ទៅ ៦ម៉ូដែលនៅឆ្នាំក្រោយនេះ។ The Sun Tech បានចេញផ្សាយដូចគ្នាដែរថា Apple បានធ្វើការបង្ហាញផែនការនេះទៅលើឯកសារសំងាត់ឯកជនទៅកាន់ក្រុមអ្នកវិនិយោគរបស់ខ្លួនដោយក្នុងនោះក៏បានបញ្ជាក់ដែរថា មានម៉ូដែលខ្លះត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា 5G ផងដែរ។

ការអះអាងដែលត្រូវបានធ្វើឡើងដោយអ្នកវិភាគ Jun Zhang នៃក្រុមអ្នកវិនយោគអន្តរជាតិ ដែលបានបញ្ជាក់ថា លោកបានទទួលសារសំងាត់ទាំងនោះ។លោក Zhang បានបញ្ជាក់ដែរថា លោកក៏បានទទួលនូវព័ត៌មានលំអិតជាច្រើនផងដែរ ហើយអះអាងថាគ្រប់ម៉ូដែលទាំងអស់គឺអាចមានសមត្ថភាពសាកថ្មលឿនជាងម៉ូដែលចាស់ទៀតផង។

ទោះបីជាមានការអះអាងក្នុងប្រភពដដែលនេះថា iPhone 12 Pro នឹងធ្លាក់ចុះទំហំអេក្រង់ពី៦,៥អ៊ិញដោយ iPhone 11 Pro មកត្រឹមតែ៦,១អ៊ិញកញ្ចក់ OLED ប៉ុន្តែតាមការសង្ស័យរបស់កាសែត Forbes វិញបានបញ្ជាក់ថា សម្រាប់ម៉ូដែល iPhone ស៊េរី Max វិញគឺមានទំហំកើនឡើងពីម៉ូដែលចាស់៦,៥អ៊ិញទៅ៦,៧អ៊ីញសម្រាប់ iPhone 12 Max ជាមិនខានហើយជឿជាក់ថាក៏មានម៉ូដែលមួយផ្សេងទៀត ដែលមានតម្លៃថោកជាងគេបំផុតមិនធ្លាប់មានផងដែរគឺប្រមាណតែ៣៩៩ផោនប៉ុណ្ណោះក្នុងមួយគ្រឿង៕

អត្ថបទ៖ ស៊ុនលី

Share This Post: