ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនស្រាបៀរអង្គរ បានឧបត្ថម្ភកុំព្យូទ័រ ២០គ្រឿងដល់បណ្ណាល័យកំពង់ស្ពឺដើម្បីជំរុញអោយយុវជនកាន់តែយល់ដឹងកាន់តែច្បាស់ពីវិស័យព័ត៌មានវិទ្យា

    BY Khmernote Media April 6, 2018
    ក្រុមហ៊ុនស្រាបៀរអង្គរ បានឧបត្ថម្ភកុំព្យូទ័រ ២០គ្រឿងដល់បណ្ណាល័យកំពង់ស្ពឺដើម្បីជំរុញអោយយុវជនកាន់តែយល់ដឹងកាន់តែច្បាស់ពីវិស័យព័ត៌មានវិទ្យា

    កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ មូលនិធិ​អង្គរ នៃ​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​កិច្ចការ​សង្គម របស់​ក្រុមហ៊ុន​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (​ស្រា​បៀរ​អង្គរ​) បាន​ឧបត្ថម្ភ​កុំព្យូទ័រ​ចំនួន​២០​គ្រឿង ដល់​បណ្ណាល័យ​ខេត្តកំពង់ស្ពឺ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធយុវជន​កម្ពុជា​។ ការឧបត្ថម្ភនេះ បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ការគាំទ្រ​ដល់​វិស័យ​អបរំ​នៅ​កម្ពុជា​របស់​ស្រា​បៀរ​អង្គរ​។

    ​កម្មវិធី​ឧបត្ថម្ភកុំព្យូទ័រ ២០គ្រឿង ដែល​ធ្វើឡើង​នៅ​ខេត្តកំពង់ស្ពឺ​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្ដម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក​វេជ្ជបណ្ឌិត សាយ សា​ណា ថង ខាំ​ច័ន្ទ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (​ស្រា​បៀរ​អង្គរ​)​។​

    លោក​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កម្ពុជា ខេ​ម​ប្រ៊ូ​វ (​ស្រា​បៀរ​អង្គរ​) បាន​មាន​ប្រសា​ន៍​ថា​៖«​ខ្ញុំ​ជឿជាក់ថា ការអប់រំ​គឺជា​គ​នឹ្លះ​ ដ៏​សំខាន់ ដែល​អាចធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ ហើយ​យុវជន​គប្បី​មាន​ឧបករណ៍​សមស្រប ជំនួយ​ដល់​ការសិក្សា​បន្ថែម​របស់​ពួកគេ នាពេល​បច្ចុប្បន្ន និង​អនាគត​។ ហេតុ​ដូច្នេះហើយ យើង​មាន​ក្ដី​ស​ង្ឍឹ​ម​ថា តាមរយៈ​ការរួមចំណែក​ឧបត្ថម្ភ និង​អាច​ជូ​យ​ក្នុង​ដំណើរការ​រៀនសូត្រ​រប​ស់​យុវជន​ សិស្ស ឲ្យ​កាន់​តែមាន​ភាពងាយស្រួល និង​មាន​ភាពសប្បាយ​រីករាយ​បន្ថែមទៀត​»​។​

    គួរបញ្ជាក់​ផងដែរ​ថា មូលនិធិ​អង្គរ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៩ ក្នុង​គោលបំណង​ជំរុញ​ពង្រឹង​សិទ្ធិអំណាច​ដល់​សហគម​ន៍ តាមរយៈ​ការគាំទ្រ​អប់រំ និង​ការអភិវឌ្ឍន៍​សហគម​ន៍​។ មកទល់​បច្ចុប្បន្ន មូលនិធិ​អង្គរ បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក លើ​កម្មវិធី​អប់រំ និង​ការអភិវឌ្ឍន៍​សហគម​ន៍​នានា​ដោយផ្ទាល់ ហើយ​ប្រជាជន​ខ្មែរ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​មូលនិធិ​អង្គរ មាន​ប្រមាណ ១.២​លាន​នាក់ នៅ​ទូទាំងប្រទេស​។ លើសពីនេះ មូលនិធិ​អង្គរ បានផ្តល់​សម្ភារៈ​សម្រាប់​សិក្សា ដល់​សិស្សានុសិស្ស​ចំនួន ៧៥,០០០​នាក់ មកពី​១៥៧​សាលារៀន​។

    ​នៅក្នុង​ការរួមចំណែក​ក្នុង​វិស័យ​អប់រំ​នេះ មូលនិធិ​អង្គរ ក៏បានផ្ដល់​អាហារូបករណ៍​ពេញ ដល់​និស្សិត​ក្រីក្រ រួមទាំង​និស្សិត​ឆ្នើម បាន​ប្រមាណ​ជាង ៥០០​នាក់ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​កម្មវិធី​អាហារ​រូបករណ៍​ផងដែរ​៕





    Share This Post:
    MPO4D jitutoto mpo4d Mpoplay