ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Samsung Galaxy S11 ទំនងជាមានល្បឿនលឿនជាង iPhone 11 Pro ទៅទៀត

    BY Khmernote Media December 18, 2019
    Samsung Galaxy S11 ទំនងជាមានល្បឿនលឿនជាង iPhone 11 Pro ទៅទៀត

    យោងតាមអត្ថបទចេញផ្សាយមួយ ដែលត្រូវបានធ្វើឡើងដោយកាសែតអង់គ្លេសដ៏ល្បី The Sun Tech កាលពីថ្ងៃអង្គារបានសរសេរថា ស្មាតហ្វូនថ្មីរបស់ Samsung គឺ Galaxy S11 គឺទំនងជានឹងអាចមានល្បឿនលឿនជាងស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Apple ជាមិនខាន។ ប្រភពដដែលនេះបានសរសេរទៀតថា iPhone 11 Pro ទោះបីជាមិនទាន់បានចេញមកជាផ្លូវការក្តី ប៉ុន្តែបានធ្វើឲ្យអ្នកជំនាញ និងវិភាគបច្ចេកវិទ្យាជាច្រើនស្ញើចសរសើរខ្លាំងថា វានឹងក្លាយទៅជាស្មាតហ្មូន ដែលមានល្បឿនលឿនជាងគេនៅលើលោកជាមិនខាន។

    ប៉ុន្តែបើយោងតាមអ្វីដែលជាការធ្វើតេស្ត និងការវិភាគទៅលើបន្ទះឈីប ដែលនឹងមាននៅលើស្មាតហ្វូនទាំង២វិញនោះគេអាចមើលឃើញវិញថា Galaxy S11 នោះទេដែលនឹងអាចទទួលតំណែងនេះបាន។ តាមការធ្វើតេស្តរបស់ TechRadar បានជឿជាក់ថា Galaxy S11 ដែលនឹងបំពាក់បន្ទះឈីប Snapdragon 865 បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុនផលិតឈីបដ៏ល្បីអាមេរិក Qualcomm ទទួលបានពិន្ទុដល់ទៅ ៣ ៤៥០ ពីការវាស់វែងនៃប្រព័ន្ធដំណើរការតាមបែបកំព្យួទ័រ ខណៈបន្ទះឈីបរបស់ iPhone 11 Pro Max ទទួលបានកម្រិតពិន្ទុ ៣ ៣៣៧ប៉ុណ្ណោះ៕

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay