សិល្បៈ

វីដេអូស្តែងៗក្រោយ នាយចឺម ត្រូវគេយកឈើវាយបែកក្បាលហូរឈាម ហើយត្រូវគេស្រែកគំរាមនិងទារលុយនៅហាងម៉ាស្សា

BY
Khmernote Media
December 19, 2019

មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្នុងនោះផងដែរនៅមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះវីដេអូបង្ហាញនូវសកម្មភាពក្រោយនាយចឺម ត្រូវគេវាយបណ្តាលឲ្យបែកក្បាលហូរឈាម ខណៈដែលមកម៉ាស្សាតែម្នាក់​ឯង ដោយនាយចឺមបានរត់ចូលក្នុងដើម្បីឲ្យគេជួយ តែក៏ត្រូវជនបង្កស្រែកគំរាមឲ្យចេញមកក្រៅ ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ថា៖ “វិដេអូបន្ទាប់ពីគេវាយនាយចឺម ហើយគំរាមនៅហាងម៉ាស្សា វាយហើយជំរិតទារលុយ បងប្អូនវិនិច្ឆ័យចុះ”។

សូមបញ្ជាក់ថាជនបង្កបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សារបស់ខ្លួន៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

Share This Post: