ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    យុវជនដែលវាយនាយចឺមបណ្តាលឲ្យរងរបួសនោះ ពេលនេះតុលាការខេត្តប៉ៃលិនចេញដីកាឲ្យជាប់ពន្ធនាគាររយៈពេល៤ខែ

    BY Khmernote Media December 21, 2019
    យុវជនដែលវាយនាយចឺមបណ្តាលឲ្យរងរបួសនោះ ពេលនេះតុលាការខេត្តប៉ៃលិនចេញដីកាឲ្យជាប់ពន្ធនាគាររយៈពេល៤ខែ

    បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីយុវជនមួយរូបបានយកឈើមកវាយលើតារាចម្រៀងនាយចឺម បណ្តាលឲ្យរងរបួសនោះ ព្រោះតែមានការលើកឡើងថានាយចឺមបានឆាតញ៉ែសង្សារគេនោះ ពេលនេះតុលាការខេត្តប៉ៃលិនបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន យុវជនដែលបង្ករបួសស្នាមមានឈ្មោះ ង៉ែត លីទី។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ព័ត៌មានចុងក្រោយសម្រាប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មុននេះបន្តិច ខ្ញុំបាទបានទទួលដីកាឃុំខ្លួនពីតុលាការខេត្តប៉ៃលិនហើយ។ សូមជួយស៊ែរចែករំលែកអបអរសាទរនាយចឺមទទួលបានយុត្តិធម៌ហើយ”។

    យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួននេះ ជនត្រូវចោទត្រូវដាក់នៅក្រោមការពិនិត្យពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា” ដែលបានប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្នឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បទល្មើសដែលមានបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាតា្រ ២១៨ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទ ង៉ែត លីទី អាយុ២២ឆ្នាំ នឹងត្រូវឃុំខ្លួននៅពន្ធនាគារខេត្តប៉ៃលិន ៤ខែ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay