ដឹងអស់គ្មានសល់! អ្នកប្រើ iOS ចូលចិត្តមើលវេបសាយអាសអាភាសជាងអ្នកប្រើ Android
- December 21, 2019
Android ត្រូវបានគេដឹងគ្រប់គ្នាដឹងហើយថា ជាប្រព័ន្ធប្រតិបត្តិការដែលមានអ្នកប្រើប្រាស់ស្មាតហ្វូនច្រើនជាងគេលើលោក ដោយសារប្រព័ន្ធ Android មានក្រុមហ៊ុនជាច្រើនផលិត និងមានជម្រើសតម្លៃជាច្រើនតាំងពីតម្លៃថោករហូតដល់តម្លៃថ្លៃ ប៉ុន្តែបើយោងតាមស្ថិតិរបស់វេបសាយអាសអាភាសដ៏ល្បី Pornhub នៅឆ្នាំ២០១៩បានបង្ហាញថា អ្នកប្រើប្រាស់ Android មិនមែនជាអ្នកនិយមវិដេអូបែបនេះខ្លាំងជាងគេនោះទេ។
តួលេខដែលបានបង្ហាញនោះបញ្ជាក់ថា អ្នកប្រើប្រាស់ស្មាតហ្វូនប្រភេទ iOS គឺមានចំនួនដល់ទៅ ៥២,៨% នៃអ្នកចូលទស្សនាសរុបក្នុងវេបសាយអាសអាភាសមួយនេះសម្រាប់ឆ្នាំ២០១៩ ខណៈដែល Android មានតែត្រឹម ៤៦,៦% ប៉ុណ្ណោះ និងស្មាតហ្វូនប្រភេទដទៃទៀតមាន ០,៥%។
ទោះបីជាយ៉ាងណាក្តី Pornhub បានបញ្ជាក់ថា ចំនួនចូលមើលវេបសាយអាសអាភាសរបស់ស្មាតហ្វូន Android មានការធ្លាក់ចុះដល់ទៅ ១៤% ធៀបកាលពីឆ្នាំ២០១៨ ហើយ iOS មានការកើនឡើងដល់ទៅ ១៩% ធៀបទៅនឹងឆ្នាំ២០១៨។
សម្រាប់ mobile browser វិញកម្មវិធី Google Chrome គឺជាអ្នកនាំមុខចំនួននៃអ្នកប្រើប្រាស់ប្រមាណជា ៤៤,៣% លើវេបសាយ Pornhub ជាង Safari របស់ Apple ដែលមាន៤១,៦% ៕

អត្ថបទ៖ ស៊ុនលី
ប្រភព៖ androidauthority
- Share This Post:








