លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និងរលាកបំពង់ក
ពេលកូនចាប់ផ្ដើមក្ដៅខ្លួនម៉ាក់ប៉ាតែងតែព្រួយបារម្ភ និងសន្និដ្ឋានថាកើតជំងឺគ្រុនឈាម ហើយបើគ្រូពេទ្យគ្មានបទពិសោធទៀតនោះ មើលមិនដឹងថាឈឺអ្វី អាចព្យាបាលខុសគោលដៅជាមិនខាន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានចែករំលែកវិធីកត់សម្គាល់ថា កូនកើតជំងឺគ្រុនឈាម ឬគ្រាន់តែរលាកបំពង់កនៅដំណាក់កាលដំបូង។

១- គ្រុនឈាម
+ ឈឺក្បាលខ្លាំងផ្នែកខាងមុខ
+ ក្ដៅខ្លួនខ្លាំងតាំងពីថ្ងៃដំបូង
+ ឈឺខ្លួន
+ មិនឃ្លានអាហារ
+ ឈឺប្រឡង់ភ្នែក
+ ក្អួតចង្អោរ
+ មានលេចស្នាមកន្ទួលក្រហមៗលើស្បែក។
២- រលាកបំពង់ក
+ ឈឺក
+ ហើមកូនកណ្ដុរនៅក
+ ក្ដៅខ្លួនតិចៗពីថ្ងៃដំបូង
+ ក្អក
+ ហៀរសំបោរ
+ ឈឺក្បាល
+ បើបើកបំពង់កមានសៗ រលាកដោយបាក់តេរី តែបើក្រហមរលាកដោយវីរុស។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា រោគសញ្ញាជំងឺទាំងពីរខុសគ្នាខ្លាំង បើចេះមើលប៉ុន្មានចំណុចនឹងអាចដឹងបានខ្លះៗ ថាកូនកំពុងស្ថិតនៅក្នុងស្ថានភាពណាមួយ ហើយត្រូវនាំទៅជួបជាមួយគ្រូពេទ្យជំនាញ ព្រោះគ្រូពេទ្យគ្មានជំនាញអាចធ្វើរោគវិនិច្ឆ័យខុស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
