បច្ចេកវិទ្យា

លេចធ្លាយអេក្រង់មុខរបស់ Galaxy S11 ស្ទើរតែគ្មានគែមតែម្តង

BY
Khmernote Media
December 24, 2019

Galaxy S11+ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនក្នុងខែកុម្ភៈខាងមុខនេះ ទោះបីជាព័ត៌មានចចាមអារ៉ាមនៅតែបន្តចុះផ្សាយក៏ដោយ។ ចុងក្រោយនេះរូបភាពបែកធ្លាយមួយត្រូវបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរូបរាងដ៏ប្លែករបស់ស្មាតហ្វូននេះ ដោយក្នុងនោះគ្រាន់តែយើងមើលពីផ្ទៃខាងមុខគឺអាចឲ្យយើងកត់សំគាល់រឿង២យ៉ាងបាត់ទៅហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូងភ្លាមពេលបានឃើញរូបភាពនោះគឺថា Galaxy S11+ នឹងមិនមែនគែមទៀតឡើយ ដែលនេះគឺជាបទពិសោធមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់ Samsung ហើយមួយទៀតនោះគឺថាមានប្រជ្រុយនៅចំកណ្តាលសម្រាប់បង្កប់កាម៉េរាមុខ ដែលមានការឌីហ្សាញស្រដៀងទៅនឹង Note 10+ ដូច្នេះដែរ។

ទាំងនេះគឺសុទ្ធតែជាអ្វីដែលយើងអាចទុកចិត្តបានថាវា នឹងក្លាយទៅជាការពិត ដោយសារតែរូបភាពបែកធ្លាយនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញទស្សទាយក្រុមហ៊ុន Samsung ដែលមានឈ្មោះថា IceUniverse។ លើសពីនេះជឿជាក់ថា Galaxy S11+ ក៏នឹងបង្ហាញខ្លួនជាមួយនឹងការអភិវឌ្ឍដ៏ធំមួយទៀតគឺបច្ចេកវិទ្យាកាម៉េរា ដែលក្នុងនោះកាម៉េរាដែលធំជាងគេនោះគឺមានទំហំរហូតទៅដល់ 108 megapixel ទៀតផង។

Galaxy S11 ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 865 មិនមានរន្ធដោតកាស និងមានកម្លាំងថ្មដល់ 5,000mAh ឯណោះ៕

អត្ថបទ៖ ស៊ុនលី

Share This Post: