អស់ទាស់! រំដួលលិចទឹក យកដើមបបុស្សមកច្នៃធ្វើជារ៉ូប ស្អាតប្លែក
រំដួលលិចទឹក គឺជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជនពិតជាស្គាល់ច្បាស់ និងទទួលស្គាល់នូវភាពប៉ិនប្រសប់របស់ រំដួលលិចទឹក។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ រំដួលលិចទឹក បានបង្ហាញនូវឈុតដែលខ្លួនបានយកដើមផ្កាបបុស្ស ច្នៃចេញជាសម្លៀកបំពាក់ស្អាតប្លែកមួយកម្រិត។ ដោយរំដួលលិចទឹក បានសរសេររៀបរាប់ថា៖

“មកដល់ហើយចា៎..!! គឺថាមិនអោយចាំយូរទេ …?! ស្អីហ្នឹង តិចច្រឡំសំពោងសក់ធំអីទៅ អូនរំដួលលិចទឹកស្អាតហ្នឹងណា រៀងលើសបន្តិចលើកនេះ ព្រោះថាវត្ថុធាតុដើមរាងសំបូរតែវេទនាបេះបោចបន្តិច ចង់ខ្យល់រឿងហ៊ុយ បេះហើយដេរឈុតហើយនាង រំដួលលេចទឹកសូមទៅថតសួតហើយ ល្បេងខលលីងតែម្តង។ សំខាន់ដើរកាត់ឡើងជិតហើយអត់ស្គាល់ឈ្មោះដើមហ្នឹងសោះ ដល់អ្នកស្រុកផ្អើលមើលគេនិយាយថា អើ គេកាត់ដើម បបុស្ស ហ្នឹងយកទៅធ្វើអី ទើបនាំគ្នាសើចហើយនិយាយថា អើហ្នឹងហើយដើមបបុស្ស ហួសចិត្ត សំខាន់អរគុណប្អូនៗដែលបានជួយកាត់ជួយដេរជួយបេះនិងជួយឈរមើលហើយរអ៊ូថាហត់និងហ៊ុយ”៕



