សិល្បៈ

បើមិនជឿកុំប្រមាថ ! នាយក្រូច ទៅដល់ពេទ្យស្រុកថៃផង លេបថ្នាំផង អស់រាប់ពាន់ដុល្លារនៅតែមិនបាត់ ស្រាប់តែមករកគ្រូខ្មែរដោះអំពើទើបជា ព្រោះតែ

BY
Khmernote Media
December 26, 2019

អបិយជំនឿពីបូរាណកាលនៅតែបន្តមានមកដល់ពេលបច្ចុប្បន្នទោះបីជាបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកាន់តែរីកចំរើនយ៉ាងណាក្តី ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅតែបណ្តាខេត្តនានានៅតែមានជំនឿទៅលើព្រហ្មញ្ញសាសនា ចំពោះការដោះអំពើអាបធ្មបជាដើម ខណៈដែលពួកគេចេះតែមានជំងឺប្លែកៗហើយរកពេទ្យព្យាបាលមិនធូរស្បើយ។ ជាក់ស្តែងតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេស គឺនាយក្រូច ក៏នៅតែមានជំនឿលើការដោះអំពើអាបធ្មបនេះដូចគ្នា ក្រោយរកពេទ្យមើលមិនជា។

តារាកំប្លែងរូបនេះបានទៅរកគ្រូខ្មែរពូកែខាងមន្តអាគមន៍ដោះអំពើ ដើម្បីព្យាបាលរោគដែលមាននៅក្នុងខ្លួន ខណៈដែលរូបលោកបានចំណាយប្រាក់អស់រាប់ពាន់ដុល្លារ ទៅដល់ពេទ្យនៅប្រទេសថៃ ទិញថ្នាំពេទ្យលេបអស់ជាច្រើនតែនៅមិនអាចព្យាបាលជំងឺចុកចាប់ក្នុងរាងកាយ និងឈឺក្បាលមួយនេះ ស្រាប់តែមកដល់កន្លែងលោកគ្រូមន្តអាគមន៍រូបនេះ ទើបលោកជាពីជំងឺ ព្រោះតែលោកគិតថានេះជាការដាក់អំពើពីអ្នកច្រណែនឈ្នានីសរូបលោក។ នាយក្រូចក៏បាននិយាយថា៖ “និយាយទៅបើសិនបងប្អូនជាខ្ញុំឬជាអ្នកដែលជួបផ្ទាល់ទើបបងប្អូនជឿរលើរឿងនេះ! ព្រោះពេលដោះរួចការឈឺចាប់ដើរស្ទើតែមិនបាន បែជាជាភ្លាមៗ ! ម្យ៉ាងទៀតរឿងគាត់យកដៃលូកនឹងជាក្បួនខ្នាតរបស់គ្រូគេទេ មិនមែនខ្ញុំមិនដឹងទេ តែសំខាន់ខ្ញុំបានជា !”។ តើប្រិយមិត្តយល់យ៉ាងណាដែរ ?

នាយក្រូចទៅដោះអំពើ Neay Krouch

នាយក្រូចទៅដោះអំពើ Neay Krouchខាងក្រោមនេះជាពាក្យសំដីរបស់គាត់និយាយទៅបើសិនបងប្អូនជាខ្ញុំឬជាអ្នកដែលជួបផ្ទាល់ទើបបងប្អូនជឿរលើរឿងនេះ! ព្រោះពេលដោះរួចការឈឺចាប់ដើរស្ទើតែមិនបាន បែជាជាភ្លាមៗ ! ម្យ៉ាងទៀតរឿងគាត់យកដៃលូកនឹងជាក្បួនខ្នាតរបស់គ្រូគេទេ មិនមែនខ្ញុំមិនដឹងទេ តែសំខាន់ខ្ញុំបានជា ! សូមអរគុណបងប្អូន!

Posted by Movie Clip on Tuesday, 24 December 2019

Share This Post: