ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូមន្តអាគមន៍ហ្វីលីពិនជឿថា បំណែកនៃសាកសពអាចជួយឲ្យពួកគេចេះបំបាំងខ្លួនពីក្រុមសត្រូវ

    BY Khmernote Media April 25, 2018
    គ្រូមន្តអាគមន៍ហ្វីលីពិនជឿថា បំណែកនៃសាកសពអាចជួយឲ្យពួកគេចេះបំបាំងខ្លួនពីក្រុមសត្រូវ

    ក្នុងប្រទេសនីមួយៗតែងតែមានវប្បធម៌ និងជំនឿផ្សេងៗគ្នា តួយ៉ាងក្រុមគ្រូមន្តអាគមន៍ក្នុងប្រទេសហ្វីលីពិនបានសារភាពថា ធ្លាប់បានទៅលួចយកផ្នែកណាមួយនៃសាកសពពីកន្លែងបញ្ចុះសាកសពយកមកប្រើប្រាស់ធ្វើជាវត្ថុស័ក្កសិទ្ធ ដើម្បីជួយឲ្យពួកគេក្លាយជាមនុស្សអស្ចារ្យម្នាក់។

    ក្រុមនេះត្រូវបានគេហៅថាក្រុម Haring Bakal ឬអ្នកខ្លះហៅថា Iron King គឺជាក្រុមអ្នកដែលមានជំនឿងអរូបិយដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពិន។ ក្រុមនេះបានឲ្យដឹងថា កាលពីជំនាន់ឆ្នាំ ១៩៧០ ខណៈដែលហ្វីលីពិនកើតមានការវាយប្រហារគ្នាជាមួយនឹងក្រុមឥស្លាមជ្រុលនិយមនោះ ជំនឿខាងលើត្រូវបានគេអនុវត្តយ៉ាងញឹកញាប់។ គេជឿថា អ្នកដែលលួចយកផ្នែកណាមួយនៃសាកសពដូចជា ដៃ ជើង ក្បាលជង្គង់ ឬជាពិសេសគឺក្រពះ យកមកបន្ថែមមន្តអាគមន៍ ហើយវាទៅដាក់ក្នុងខ្សែក្រវ៉ាត់ ឬបៀមនៅក្នុងមាត់វា នឹងធ្វើឲ្យពួកគេមានវេទមន្ត ពិសេសអាចលាក់បាំងខ្លួនមិនឲ្យក្រុមសត្រូវមើលឃើញពួកគេ ក្នុងពេលធ្វើសង្គ្រាម ឬមានការវាយប្រហារណាមួយ។

    ក្រុមដដែលក៏បានប្រាប់ថា ពួកគេធ្លាប់ទៅលួចជីកកកាយថ្នូរ ដើម្បីយកផ្នែកណាមួយនៃសាកសពក្នុងគោលបំណងដូចបានរៀបរាល់ខាងលើជាច្រើនដងផងដែរ។ យ៉ាងណាក្តីសកម្មភាពត្រូវបានសាបរលាបមកទល់នឹងពេលនេះ ហើយវាបានក្លាយទៅជារឿងខុសច្បាប់ទៀតផង ប្រសិនបើអ្នកណាម្នាក់ហ៊ានធ្វើដូចនេះទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay