បច្ចេកវិទ្យា

Samsung ទំនងជាមិនប្រើឈ្មោះ Galaxy S11 ទៀតឡើយ ដោយប្តូរមកប្រើឈ្មោះនេះវិញ

BY
Khmernote Media
December 27, 2019

តាមរយៈតួលេខបានបង្ហាះហើយថា ស៊េរីទូរស័ព្ទ Galaxy S10 ជាម៉ូដែល ដែលមានប្រជាប្រិយភាពបំផុតរបស់ក្រុមហ៊ុន Samsung ហើយក្នុងពេលដែលបានប្រារព្ធខួប១០ឆ្នាំនៃត្រកូលស្មាតហ្វូនរបស់ខ្លួនហើយនោះស៊េរីម៉ូដែលជំនាន់ទី១១ឥឡូវនេះខិតជិតនឹងមកបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលចុងក្រោយនេះ ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថា កំពុងរៀបចំអនុវត្តការផ្លាស់ប្តូរយីហោដ៏ធំមួយពោលគឺមិនមែនមានន័យថា Galaxy S11 ដូចដែរព័ត៌មានកន្លងមកបានចុះ។

ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរឈ្មោះក្រោយដំណើរការឈ្មោះដដែលអស់រយៈពេល១០មកហើយនោះមិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមហ៊ុនយក្សមួយនេះប៉ុន្តែយោងតាមការអះអាងរបស់គណនេយ្យអ្នកជំនាញវិភាគ ដែលមានឈ្មោះថា Ice Universer បានបញ្ជាក់ថា ជំនាន់ថ្មីនេះនឹងអាចប្រើឈ្មោះ Galaxy S20 ជំនួសវិញ។ នេះមានន័យថាជំនួសឲ្យ Galaxy S11e និង Galaxy S11+ ដែលអ្នកទាំងអស់គ្នាទន្ទឹងរងចាំនោះគឺនឹងត្រូវប្តូរឈ្មោះទៅជា Galaxy S20e និង Galaxy S20+៕

 

អត្ថបទ៖ ស៊ុនលី

Share This Post: