ខ្មែរណូត

ស្វែងរក

  • PR

    ហាង បាប៊ីឃ្យូ ផ្លាហ្សា បញ្ចេញឈុតមុខម្ហូបថ្មីមួយទៀត ជាមួយនឹងកម្មវិធីឈ្នះៗជាច្រើន សម្រាប់អបអរបុណ្យចូលឆ្នាំថ្មី

    BY Khmernote Media April 7, 2018
    ហាង បាប៊ីឃ្យូ ផ្លាហ្សា បញ្ចេញឈុតមុខម្ហូបថ្មីមួយទៀត ជាមួយនឹងកម្មវិធីឈ្នះៗជាច្រើន សម្រាប់អបអរបុណ្យចូលឆ្នាំថ្មី

    ហាង បាប៊ីឃ្យូ ផ្លាហ្សា បានបន្ថែមនូវឈុតមុខម្ហូបថ្មីដ៏គួរឲ្យទាក់ទាញមួយទៀត​ ដែលមានឈ្មោះថា ពងនាគវេទមន្ដ ជាមួយនឹងកម្មវិធីឈ្នះៗជាច្រើន និងសប្បាយៗ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាមួយនឹងអតិថិជនរបស់ខ្លួន​​ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០១៨។

    បើតាមប្រសាស៍របស់អ្នកស្រី គង់ សុភា ជាប្រធានរងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី អេហ្វ ជី បានថ្លែងថា ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការជ្រើសរើសមុខម្ហូបអាហារទៅតាមចំនួនសមាជិករបស់ពួកគាត់ ទើបហាង បាប៊ីឃ្យូ ផ្លាហ្សា ខិតខំបង្កើតឈុតមុខម្ហូបអាហារបន្ថែមថ្មីៗជាបន្ដបន្ទាប់ ជាក់ស្ដែងដូចជាមុខម្ហូបថ្មីមួយនេះ អាចញុំាបានគ្នា៣ ទៅ៤នាក់ តម្លៃចាប់ពី​ ២០.៩៩ដុល្លាតែប៉ុណ្ណោះ ហើយផ្សេងពីនេះក៏មានឈុតអាហារសម្រាប់គ្នា ២នាក់ ឈុតអាហារសម្រាប់អាហារថ្ងៃត្រង់ និងឈុតផ្សេងៗទៀតជាច្រើនផងដែរ។ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ហាង បាប៊ីឃ្យូ ផ្លាហ្សា ក៏ផ្ដល់ជូនកម្មវិធីកំសាន្ដឈ្នះៗជាច្រើនដល់អតិថិជនរបស់យើងផងដែរ។ អ្នកស្រីក៏បានបញ្ចាក់ផងដែរថា ឈុតមុខម្ហូបថ្មីនេះ មានពីរប្រភេទខុសៗគ្នាទៅតាមតម្រូវការរបស់អតិថិជន ដែលឈុតទី១ គឺលាយជាមួយសាច់ជ្រូក បង្គារ និងសាច់ត្រីសាម៉ុង ហើយនិងឈុតទី២ គឺលាយជាមួយនិងសាច់គោ បង្គារ និងសាច់ត្រីសាម៉ុង។ សម្រាប់រង្វាន់វិញ មានដូចជា បូ បាប៊ីហ្គោន ម៉ាស៊ីនដុតនំ បាប៊ីហ្គោន តុក្តតា បាប៊ីហ្គោន ខ្នើយ បាប៊ីហ្គោន ប្រអប់ដាក់ ម្ហូបអាហារ កាបូប បាប៊ីហ្គោន កាតសមាជិក និងការផ្ដល់ជូនឈុតម្ហូបអាហារជាច្រើនផ្សេងទៀតផងដែរ។

    ងាកមកនិយាយអំពីម៉ាកយីហោ បាប៊ីឃ្យូ​ ផ្លាហ្សា វិញ អ្នកស្រីបង្ហើបឲ្យដឹងថា ហាងបាប៊ីឃ្យូ ផ្លាហ្សា គ្រោងនឹងពង្រីកសាខារបស់ខ្លួនចំនួ​នបីរបន្ថែមទៀតនៅក្នុងខែឧសភាខាងមុខនេះ ដើម្បីបំពេញតំរូវការអតិថិជន​ និងផ្ដល់ភាពងាយស្រួលមួយកម្រិតបន្ថែមទៀតទៅដល់អតិថិជន ក្នុងការមកកាន់ហាង​ បាប៊ីឃ្យូ​ ផ្លាហ្សា ដែលនៅជិតផ្ទះបំផុត។ អ្នកស្រីបានបន្ដថា ហាងបាប៊ីឃ្យូ ផ្លាហ្សា បានធានាលើគុណភាពចំណីអាហារ និងសេវាកម្មដ៏ល្អឥតច្ចេះ ដល់អតិថិជនរបស់ខ្លួន។

    គួរបញ្ចាក់ថា ហាង បាប៊ីឃ្យូ ផ្លាហ្សា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលីនិងជប៉ុនដែលល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង បាប៊ីឃ្យូផ្លាហ្សាបានពង្រីកសាខាក្នុងឆ្នាំ ២០១៧ជាង១៥០កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយបាប៊ីឃ្យូផ្លាហ្សាត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ បាប៊ីឃ្យូផ្លាហ្សាមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង១៧សាខានៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ហាងសាច់អាំងបែបម៉ុងហ្គោលី​ និងជប៉ុនមួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះ ហាងនេះ មានសាខាចំនួន២ គឺស្ថិតនៅផ្សារទំនើប អ៊ី អន ម៉ល បានបើកនៅខែមិថុនា ឆ្នាំ២០១៧ និងសាខាទួលគោក បានបើកនៅខែតុលា ឆ្នាំ២០១៧ ដែលសាខាទួលគោក មានបន្ទាប់ការ៉ាអូខេធំៗចំនួនពីរ សម្រាប់អតិថិជនអាចច្រៀងដោយឥតគិតថ្លៃ ហើយបើកចាប់ពីម៉ោង ១០:០០ព្រឹក ដល់១០:០០យប់។ សម្រាប់កុកបន្ទាប់ទុកមុខ អាចទំនាក់ទំនងតាមរយៈលេខ ០២៣​ ២៣ ១៨ ១៧។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay