បច្ចេកវិទ្យា

នេះទំនងជារូបរាងពិតប្រាកដរបស់ iPad Pro ស៊េរីឆ្នាំ២០២០ មានភ្នែក៣ដូច iPhone 11 ដែរ (មានវីដេអូ)

BY
Khmernote Media
December 28, 2019

រូបភាពបែកធ្លាយមួយ ដែលត្រូវបានចេញផ្សាយ Daily Mail នៅថ្ងៃនេះបានបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងចេញលក់ iPad Pro ថ្មីចំនួន ២ ប្រភេទនៅឆ្នាំ២០២០ ដោយជឿជាក់ថា មួយមានទំហំ 11 អ៊ីញ និងមួយទៀតនឹងមានទំហំ ១២,៩ អ៊ីញ។ ប្រភពដដែលនេះបានសរសេរទៀតថា អ្វីជាលក្ខណៈពិសេសដែលធ្វើឲ្យខ្លួនមានមោទកភាពក្នុងការបង្ហាញខ្លួនលើកនេះនោះគឺឧបករណ៍ទាំងពីរនេះនឹងបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយបីចំនួន៣គ្រាប់ដូចទៅនឹង iPhone 11 ដែរហើយតាមរបាយការណ៍បានបង្ហាញថាក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញខ្លួនរបស់ម៉ូដែលទាំងពីរជាផ្លូវការនៅខែមីនាឆ្នាំ២០២០ខាងមុខនេះហើយ។

ក្នុងនោះផងដែរប្លុកដ៏ល្បីដែលមានឈ្មោះថា Geeks បានក៏បានចេញផ្សាយស្រដៀងគ្នានេះដោយបញ្ជាក់ថាខ្លួនទទួលនូវរូបភាពបែកធ្លាយ និងវីដេអូនៃ iPad Pro នេះពី Steve H.McFly និង OnLeaks ដែលជាអ្នកបានទស្សន៍ទាយយ៉ាងត្រឹមត្រូវអំពីការរចនា iPhone 11 Pro កាលពីខែមករាឆ្នាំ ២០១៨កន្លងមក។ លើសពីនេះ OnLeaks បានរាយការណ៍ទៀតថា iPad Pro ទាំងពីរនឹងមានមានទំហំដូចទៅនឹងម៉ូដែលកាលពីឆ្នាំ២០១៨ដែរ៕

អត្ថបទ៖ ស៊ុនលី

Share This Post: