Oppo Reno 3 នឹងបន្ថែមបច្ចេកវិទ្យា 5G សង្ឃឹមចូលទីផ្សារអាមេរិក
បច្ចេកវិទ្យា December 28, 2019 Khmernote

គ្រប់បានដឹងហើយថាទាំង Oppo និង Xiaomi ធ្លាប់បានពីបង្ហាញបំណងរបស់ខ្លួនចង់ចូលទីផ្សារសហរដ្ឋអាមេរិក ទោះបីមិនទាន់មាននរណាធ្វើបានជោគជ័យនៅឡើយក្តី។ សម្រាប់ក្រុមហ៊ុន Xiaomi ផែនការនេះបានក្លាយទៅជារឿងកំប្លែង ដែលគេយកមកនិយាយលេង ខណៈដែលក្រុមហ៊ុន Oppo បានបង្ហាញចេតនានេះទើបតែដើមឆ្នាំនេះប៉ុណ្ណោះហើយលោក Alan Wu ប្រធានប្រតិបត្តិការជឿជាក់ថា យីហោរបស់ខ្លួននឹងអាចចូលទៅដល់អ៊ឺរ៉ុបឲ្យទាល់តែបាន។

ប៉ុន្តែបើយើងក្រឡេកមើលទៅស្ថានភាព ដែលកំពុងកើតឡើងជាមួយក្រុមហ៊ុន Huawei ក្រោមការហាមឃាត់មិនឱ្យចូលដំណើរការខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក វាត្រូវបានគេមើលឃើញថា ជាក់ស្តែងវានឹងមិនមែនជាពេលវេលាដ៏ល្អសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនឡើយ ដើម្បីបង្កើតជំនួញជោគជ័យនៅទីនេះ។

លើសពីនេះអតិថិជនជាជនអាមេរិកត្រូវបានគេជឿជាក់ថា មិនសូវបានចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូនរបស់ Oppo ឡើយ ប៉ុន្តែដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ Oppo បានក្លាយទៅជាព័ត៌មានគួរឲ្យតាមដានសម្រាប់ទីផ្សារនេះដែរ។ កត្តាមួយនេះបានធ្វើឲ្យ Oppo បានសម្រេចចិត្តបន្ថែមបច្ចេកវិទ្យា 5G ទៅលើម៉ូដែលថ្មីទាំង២របស់ខ្លួនគឺ Reno3 និង Reno3 Pro ធ្វើយ៉ាងណាដើម្បីទាក់ចិត្តទីផ្សារអាមេរិកឲ្យបានតាមបំណងរបស់ខ្លួន៕

Oppo Reno 3

Oppo Reno 3 Pro

អត្ថបទ៖ ស៊ុនលី