ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Smart Axiata ជាអ្នកលក់ផ្តាច់មុខ realme X2 Pro ដែលបានបំពាក់បច្ចេកវិទ្យា ថ្មី ខ្លាំង នឹងចុងក្រោយបង្អស់

    BY Khmernote Media December 30, 2019
    ក្រុមហ៊ុន Smart Axiata ជាអ្នកលក់ផ្តាច់មុខ realme X2 Pro ដែលបានបំពាក់បច្ចេកវិទ្យា ថ្មី ខ្លាំង នឹងចុងក្រោយបង្អស់

    ក្រុមហ៊ុន Smart Axiata នឹងលក់ផ្តាច់មុខទៅលើផលិតលផល realme ចេញថ្មីនេះគឺ realme X2 Pro ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនិងចុងក្រោយបង្អស់។ក្រុមហ៊ុន realme ទើបតែបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺស្មាតហ្វូនម៉ូដែល Flagship ដែលជាកំពូលស្មាតហ្វូនមានល្បឿនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ 2019 នេះ។ ស្មាតហ្វូន realme ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ 90Hz បច្ចេកវិទ្យាសាកថាមពល 50W SuperVOOC វាអាចសាកថ្មបានលឿនបំផុត, បន្ទះឈីប Snapdragon 855+, អង់ផ្ទុក 12G RAM + ROM 256GB វា។ រីឯប្រតិបត្តិការវិញមានល្បឿនលឿនទាំងអេក្រង់និងបន្ទះឈីប។ realme X2 Pro បានឈ្នះពានរង្វាន់បច្ចេកវិទ្យាជាច្រើននៅទូទាំងពិភពលោកហើយតែងតែត្រូវបានគេយកទៅប្រៀបធៀបជាមួយស្មាតហ្វូនដទៃទៀតដូចជា Oneplus 7T Pro និង iPhone ។

    មុនដាក់លក់នៅកម្ពុជា realme X2 Pro បានទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ឲ្យទន្ទឹងរងចាំម៉ូដែលនេះមកដល់ទីផ្សារកម្ពុជាផងដែរ ដោយសារតែស្ថាប័នព័ត៌មានអន្តរជាតិជាច្រើនបានផ្សព្វផ្សាយពីម៉ូដែលមួយនេះ។

    ដូចការរំពឹងទុក នៅទីបំផុតក្រុមហ៊ុន realme បាននាំ realme X2 Pro មកកាន់ទីផ្សារកម្ពុជានៅថ្ងៃបុណ្យណូអែល។ រឿងមួយទៀតដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន realme ក៏បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata ដោយក្រុមហ៊ុននឹងក្លាយជាដៃគូផ្តាច់មុខក្នុងការលក់ស្មាតហ្វូនម៉ូដែល realme x2 Pro ។

    តាមពិត វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុន Smart Axiata និង realme បានសហការជាមួយគ្នា ដ្បិតក្រុមហ៊ុនទាំងពីរបានឱ្យតម្លៃទៅលើឥទ្ធិពលវិជ្ជមានដែលបច្ចេកវិទ្យាបានរួមចំណែកបង្កភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យថ្មី។

    ទ្វីបើ realme គឺជាម៉ាក ថ្មីនឹងវ័យក្មេង ប៉ុន្តែវាត្រូវបានទទួលស្គាល់ដោយទីផ្សារជាច្រើន។ ដោយសម្រេចបាននូវកំណើន YOY រហូតដល់ 808% ក្រុមហ៊ុន realme បានបង្ហាញ មានគុណតម្លៃពិសេសរបស់ខ្លួនបនៅក្នុងឧស្សាហកម្មនេះ។ ដូចដែលបានគូសបញ្ជាក់រួចមកហើយថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេដែលបានបំពាក់នូវបន្ទះឈីប Snapdragon 5G Chipset ដោយក្រុមហ៊ុន realme បន្តស្វែងរកបច្ចេកវិទ្យាល្អប្រសើរជាងមុននិងជឿជាក់លើថាមពលនៃបច្ចេកវិទ្យា។

    ក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនឈានមុខគេ ដោយក្រុហ៊ុននេះជឿជាក់ថា បច្ចេកវិទ្យាជឿនលឿននឹងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនមានមានភាពងាយស្រួល នឹងទាន់សម័យជាងសម័យជាងមុន។ មិនចេះតែនិយាយនោះទេ ក្រុមហ៊ុន Smart តែងតែបង្ហាញជំនឿនេះតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍របស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍កាន់តែប្រសើរដល់អតិថិជនដោយបង្កើតកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដើម្បីចូលរួមចំណែកជួយដល់សង្គមរបស់យើង។ ក្រុមហ៊ុន realme និងក្រុមហ៊ុន Smart ក៏នឹងមានកិច្ចសហប្រតិបត្តិការគ្នាលើវិស័យជាច្រើនទៀតនាពេលអនាគត។ យើងអាចទន្ទឹងរងចាំមើលថា តើមានអ្វីពិសេស ក្រោយពីក្រុមហ៊ុន Smart នឹង realme សហការគ្នា!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay