បច្ចេកវិទ្យា

បច្ចេកវិទ្យាទាំង១០នេះ ដែលកូរ៉េខាងជើងប្រើប្រាស់ ដើម្បីកុំឲ្យពលរដ្ឋយល់ដឹងពីពិភពខាងក្រៅ

BY
Khmernote Media
December 30, 2019

ជាធម្មតាប្រទេសកូរ៉េខាងជើងត្រូវបានគេដាក់ឈ្មោះក្រៅថា ជាអាណាចក្រតិរច្ឆានដែលជារបបផ្តាច់ការបិទជិត ពិបាកទាំងប្រជាជន និងទាំងការទទួលព័ត៌មាន ទោះបីជាព័ត៌មានចូលមកក្នុង ឬព័ត៌មានពីក្នុងចេញទៅក្រៅក្តី។ ប៉ុន្តែឈានមកដល់ជំនាន់អ៊ីនធើណេត និងបច្ចេកវិទ្យាទៅហើយមានន័យថាវាមានភាពងាយស្រួលជាងមុនបន្តិចសម្រាប់ប្រជាជនកូរ៉េខាងជើងរបស់ខ្លួនក្នុងការទទួលបានប្រព័ន្ធផ្សព្វផ្សាយបរទេស ខ្សែភាពយន្ត វិទ្យុ និងសូម្បីតែរឿងអាសអាភាសក្តី។ ទោះបីជាយ៉ាងណាក្តីពលរដ្ឋកូរ៉េខាងជើងនៅតែមានលទ្ធភាពក្នុងការទទួលបានព័ត៌មាននៅមានកម្រិតតិចបំផុតស្ទើរតែមិនមាន នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយគណកម្មការសិទ្ធមនុស្ស។

ប្រភពដដែលនេះបានបង្ហាញថាមធ្យោបាយ និងបច្ចេកវិទ្យាចំនួន១០ដែលត្រូវបានជឿជាក់ថាកូរ៉េខាងជើងបានប្រើប្រាស់ក្នុងការគ្រប់គ្រងការងារនេះទោះបីជាពលរដ្ឋរបស់ខ្លួនមានសិទ្ធប្រើប្រាស់អ៊ិនធើណេតក្តី៖

១.កូរ៉េខាងជើងគ្រប់គ្រងលើអ៊ិនធឺណេតតឹងរ៉ឹងបំផុត

២.កូរ៉េខាងជើងនាំចូលស្មាតហ្វូនថោកៗប៉ុណ្ណោះពីប្រទេសចិន ដែលអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឃ្លាំមើលលើការប្រើប្រាស់ទាំងអស់បាន

៣.រដ្ឋាភិបាលមានសមត្ថភាពឃ្លាំមើលឃើញថា អ្នកប្រើប្រាស់ស្មាតហ្វូនទាំងនោះបើកគេហទំព័រណាបានទាំងអស់

៤.ការបើកគេហទំព័របរទេសណាមួយគឺក្រុងព្យុងយ៉ាងអាចចាប់បានទាំងអស់

៥.ប្រព័ន្ធទំនាក់ទំនងមិនអាចអនុញ្ញាតិឲ្យពលរដ្ឋរបស់ខ្លួនខលទៅក្រៅប្រទេសបានឡើយ

៦.មានច្បាប់ចែងអំពីការបើករឿងសិចនឹងត្រូវកាត់ទោសប្រហារជីវិត ប៉ុន្តែការជួញដូរឌីសរឿងសិចនៅតែអាចកើតមានហើយវាមានតម្លៃដល់ទៅ៥០០ដុល្លារក្នុងមួយឌីស

៧.ប៉ុស្តិ៍វិទ្យុទាំងអស់សុទ្ធតែជាកម្មសិទ្ធរបស់រដ្ឋាភិបាល

៨.កម្មវិធីហ្គេមលើស្មាតហ្វូនសុទ្ធតែហ្គេម ដែលផលិតឡើងក្នុងស្រុក ហើយវាមានប្រហែលជាង១៥០ប៉ុណ្ណោះ

៩.ការប្រើប្រាស់និងចែករំលែកWifiត្រូវបានហាមប្រាម

១០.ការគ្រប់គ្រងដ៏តឹងរ៉ឹងទៅលើកម្មវិធីទូរទស្សន៍អនឡាញពីខាងក្រៅ

អត្ថបទ៖ ស៊ុនលី

Share This Post: