ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ប៉ាតង់ស្មាតហ្វូនថ្មីរបស់ Vivo គួរឲ្យភ្ញាក់ផ្អើលបំផុតជាមួយកាម៉េរាស៊ែលហ្វ៊ីដល់ទៅ៤គ្រាប់

    BY Khmernote Media December 31, 2019
    ប៉ាតង់ស្មាតហ្វូនថ្មីរបស់ Vivo គួរឲ្យភ្ញាក់ផ្អើលបំផុតជាមួយកាម៉េរាស៊ែលហ្វ៊ីដល់ទៅ៤គ្រាប់

    សម្រាប់ទីផ្សារស្មាតហ្វូនឆ្នាំ២០១៩នេះបានក្លាយទៅជាយុទ្ធនាការដ៏ខ្លាំងក្លាក្នុងការផលិតស្មាតហ្វូនលើផ្នែកគែមទូរស័ព្ទ ដែលភាគច្រើនគឺប្រជែងគ្នាក្នុងការបង្រួមគែមឬព្យាយាមលប់ចោលគែមទូរស័ព្ទចោលទៀតផ ខណៈដែលកាមេរ៉ាទំលុះអេក្រង់នៅខាងមុខបានក្លាយទៅជាចំណុចសំខាន់ ដែលក្រុមហ៊ុនជាច្រើនចាំបាច់ត្រូវតែមានដើម្បីទីផ្សារទៅវិញ។ លើសពីនេះអ្វីដែលស្មាតហ្វូនទាំងឡាយនាពេលបច្ចុប្បន្នកំពុងព្យាយាមប្រជែងគ្នានោះគឺកាម៉េរាស៊ែលហ្វ៊ី ដែលមានចំនួនចាប់ពី២គ្រាប់ឬ៣គ្រាប់និងសូម្បីតែ៤គ្រាប់នោះគឺក៏នឹងចាប់ផ្តើមក្លាយទៅជាចំណុចផ្សេងមួយទៀតដែលត្រូវប្រជែងគ្នាផងដែរហើយក្នុងនោះជឿជាក់ថា Vivo ក្រុមហ៊ុនចិនអាចនឹងក្លាយទៅជាក្រុមហ៊ុនទី១សម្រាប់បច្ចេកវិទ្យាកាម៉េរាស៊ែលហ្វី៤គ្រាប់បែបនេះ។

    ប៉ាតង់ដែលត្រូវបានសុំដោយក្រុមហ៊ុន Vivo ត្រូវបានកត់សំគាល់ឃើញដោយវេបសាយបច្ចេកវិទ្យាចិនដែលមានឈ្មោះថា GizChina ដោយក្នុងនោះខ្លួនបានចេញផ្សាយថា មានគំរូវិធី៣យ៉ាង ក្នុងការចោទំលុះអេក្រង់សម្រាប់ប្រើជាកាម៉េរាស៊ែលហ្វ៊ីនោះនឹងអាចរំលេចខ្លួនឡើងដោយចំនួនសរុប៤គ្រាប់។ ទោះបីជាយ៉ាងណាមិនមានការបញ្ជាក់ពីព័ត៌មានលំអិតនៃម៉ូដែលដ៏ចម្លែកមួយនេះទេ ហើយក៏មិនទាន់មានការបកស្រាយពីមូលហេតុអ្វីដែលចាំបាច់ត្រូវមានកាម៉េរាស៊ែលហ្វ៊ីដល់ទៅ៤គ្រាប់បែបនេះឡើយ៕

    គំរូទាំង៣ ដែលប្រើកាមេរ៉ាទំលុះអេក្រង់ដល់ទៅ៤គ្រាប់

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay