សិល្បៈ

DJ Soda មកខ្មែរលើកនេះ ពិតជាស្រស់ស្អាតក្នុងសំលៀកបំពាក់បែបប្រពៃណីខ្មែរ

BY
Khmernote Media
December 31, 2019

DJ soda ជាជនជាតិកូរ៉េខាងត្បូង ត្រូវបានមហាជនកោតសរសើរថាជាឌីជេមានរូបរាងស្រស់ស្អាត និងមានរូបរាងស៊ិចស៊ី។ ឌីជេវ័យ៣៣ឆ្នាំរូបនេះ បានសម្តែងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដូចជាបាងកក សេអ៊ូល និងចាកាតា ហើយរូបនាងក៏ធ្លាប់បានមកសម្តែងនៅប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញថ្មីៗនេះគេឃើញវត្តមានរបស់ DJ soda បានមកកាន់កម្ពុជាជាថ្មីដើម្បីសម្តែងក្នុងកម្មវិធីមួយ ក្នុងឱកាសកាសឈប់សំរាកចុងឆ្នាំ។ អ្វីដែលពិសេសនោះ DJ soda ក៏បានធ្វើដំណើរកម្សាន្តក្នុងក្រុងភ្នំពេញ ដោយបានស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងដើរកម្សាន្តនៅក្នុងព្រះបរមរាជវាំងផងដែរ។ វីដេអូដែល DJ Soda បានលើកដៃសំពះ និងនិយាយជំរាបសួរ មានការចែករំលែកនៅលើបណ្តាញសង្គមរាប់ពាន់ដងឯណោះ៕

Share This Post: