ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ឆ្នាំ២០២០នេះ Apple ប្រហែលឈប់ប្រើម៉ូដសក់ក្បាលឆក និងលែងប្រើបច្ចេកវិទ្យា Face ID នៅលើ iPhone ទៀតហើយ

    BY Khmernote Media January 3, 2020
    ឆ្នាំ២០២០នេះ Apple ប្រហែលឈប់ប្រើម៉ូដសក់ក្បាលឆក និងលែងប្រើបច្ចេកវិទ្យា Face ID នៅលើ iPhone ទៀតហើយ

    រំលឹកឡើងវិញអំពីគ្រាដែល Apple បានបង្ហាញម៉ូដែលដំបូង ដែលមានក្បាលឆកដ៏ធំ និងមុខងារ Face ID គឺកាលពីឆ្នាំ២០១៧ ដែល iPhone X ជាអ្នករ៉ាប់រងផ្តល់បទពិសោធន៍ដ៏ប្លែកនេះទៅឲ្យអតិថិជនរបស់ខ្លួន។ តែអស់រយៈពេល៣ឆ្នាំមកហើយទីបំផុតក្រុមហ៊ុន Apple ត្រូវបានគេសង្ស័យថា អាចនឹងសម្រេចចិត្តលប់ចោលមុខងារទាំង២នេះចេញទៅវិញពី iPhone ទាំងអស់របស់ខ្លួនគិតចាប់ពីឆ្នាំ២០២០នេះតទៅ។ នេះជាការចេញផ្សាយដោយ LetsGo Digital និង TechRadar ផងដែរ ដែលបានសេរសេរថា ទាំងម៉ូដសក់ក្បាលឆក (Notch) និង Face ID នឹងលែងមានវត្តមានទៀតឡើយសម្រាប់គ្រប់ម៉ូដែលទាំងអស់របស់ខ្លួនចាប់ពីឆ្នាំ២០២០នេះទៅ។

    Face ID នឹងត្រូវជំនួសដោយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃដែលមានឈ្មោះថា biometric sensor located ដែលបច្ចេកវិទ្យានេះត្រូវបានគេជឿជាក់ថាវាមានលក្ខណៈស្រដៀងទៅនឹង Galaxy 10e ដែល Samsung កំពុងប្រើប្រាស់។ ក្នុងនោះផងដែរតាមរយៈប៉ាតង់ដែល Apple បានដាក់ស្នើសុំនៅក្នុងប្រទេសជប៉ុន ត្រូវបានគេជឿជាក់បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូនោះបញ្ជាក់ថា Notch free ឬមិនមានក្បាលឆកនោះនឹងត្រូវធ្វើឡើងផងដែរ ចំពោះម៉ូដែល iPhone ជាច្រើនក្នុងឆ្នាំនេះ៕

    អត្ថបទ៖ ស៊ុនលី

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay