ឈុតតំណាងជាតិបវរកញ្ញាកម្ពុជា ដែលត្រៀមយកទៅប្រកួត Miss Global 2019 ខាងមុខនេះ
- January 3, 2020
ថ្មីៗនេះ Miss Global Cambodia បានបញ្ចេញនូវផ្នែកនៃឈុតតំណាងជាតិដែលត្រូវយកទៅប្រកួតក្នុងកម្មវិធី Miss GLobal 2019 យ៉ាងណាឈ្មោះនៃឈុតតំណាងជាតិនៅមិនទាន់បញ្ចេញនៅឡើយ ប៉ុន្តែគេក៏បានឃើញនូវវីដេអូបង្ហាញសកម្មភាពបវកញ្ញាកម្ពុជាបានធ្វើការថតឈុតតំណាងជាតិនេះ ដែលអាចនឹងបញ្ចេញរូបភាពផ្លូវការក្នុងពេលឆាប់ៗនេះ។

Miss Global Cambodia 2019 កញ្ញា Jannie Lam មានកំពស់ 165cm កើតនៅ Oakland រដ្ឋ California កញ្ញា ធ្លាប់បានចូលរួមការប្រកួត MasterChef រដូវកាលទី០៩ ដោយនាងបានចម្អិនម្ហូបខ្មែរ និងជាប់ក្នុងជម្រើស top 43។ ក្រោយមកនាងក៏បានចូលរួមប្រកួត Miss Asian North America ដោយជាប់ជាជ័យលាភីរង 3rd runner up និងក្លាយជា Ms. Asian Las Vegas ព្រមទាំង ទទួលរង្វាន់កិត្តិយស Miss People’s Choice ផងដែរ។ កញ្ញា Jannie Lam នឹងតំណាងប្រទេសចេញទៅប្រកួត Miss GLobal 2019 នៅប្រទេសម៉ិចស៊ីកូ ខែមករា ឆ្នាំ២០២០៕







- Share This Post:






