ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន អិន ស៊ី អិច បានដាក់បង្ហាញម៉ូតូអូតូ​ ទំនើបបំផុត PCX 150 នៅក្នុងរាត្រីជួបជុំដៃគូអាជីវកម្ម

    BY Khmernote Media April 9, 2018
    ក្រុមហ៊ុន អិន ស៊ី អិច បានដាក់បង្ហាញម៉ូតូអូតូ​ ទំនើបបំផុត PCX 150 នៅក្នុងរាត្រីជួបជុំដៃគូអាជីវកម្ម

    ភ្នំពេញ, កាលពីល្ងាចថ្ងៃទី 06 ខែមេសា ឆ្នាំ2018 នេះ ក្រុម​ហ៊ុន អិន.ស៊ី.អិច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិតម្លើង និងចែក​ចាយផ្តាច់​មុខម៉ូតូ​ម៉ាក HONDA នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ “រាត្រីជួបជុំដៃគូអាជីវកម្មក្រុមហ៊ុន អិន ស៊ី អិច” ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ សូហ្វីហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោម​ការចូលរួមរបស់ ថ្នាក់ដឹកនាំក្រុមហ៊ុន អិន ស៊ី អិច ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានមកពីស្ថាប័ននានាជាង២០០ នាក់។

    នៅក្នុងរាត្រីដ៏អស្ចារ្យនោះ ក្រុមហ៊ុន អិន ស៊ី អិច បានបើកទំព័រថ្មីមួយ​ទៀតសម្រាប់ឧស្សាហកម្មម៉ូតូ ជាមួយនឹង ពិធីតាំង បង្ហាញមុនផ្លូវការម៉ូតូម៉ាក ហុងដា PCX150 ស៊េរីថ្មីក្រោម​គោលគំនិត Born Perfection ដែលមាន​ការរួម​បញ្ចូល​គ្នា រវាងបច្ចេកវិទ្យាចុងក្រោយដ៏ទំនើបបំផុត ភាព​ទាន់សម័យបំផុត​ និងប្រណិតបំផុត។ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់អតិថិជនហុងដា ដែលនិយមភាពល្អឥតខ្ចោះ នៃម៉ូតូស៊េរីថ្មីនេះ ដែលនាំមក​នូវលក្ខណៈ​ពិសេសៗ​ដែល​ពោរពេញដោយ ប្រណិតភាព ដូចជាៈ

    NEW DART LINER / LED HEADLIGHT

    ភ្លើងចង្កៀងមុខ LED រចនាឡើងជាមួយការច្នៃប្រឌិតល្អឥតខ្ចោះបង្ហាញនូវភាពទាន់សម័យ​ភ្ជាប់ជាមួយភ្លើងឌឺមី LED ពោរពេញដោយភាពអស្ចារ្យទាក់ទាញគ្រប់ក្រសែភ្នែក

    NEW WELCOME LIGHT

    ថ្មី!ថ្មី!ថ្មី ជាលើកដំបូងបង្អស់សម្រាប់ម៉ូតូហុងដា ជាមួយពន្លឺ LED​ បញ្ចាំងទៅក្រោម បង្កើននូវកំរិតប្រណីតភាព​ដ៏អស្ចារ្យ និងលេចធ្លោបំផុតគ្មានគូប្រៀប

    Honda SMART Key

    SMART Key ជាឧបករណ៍ដ៏អស្ចារ្យប្រកបដោយភាពច្បាស់លាស់ ជាមួយមុខងារល្អឥតខ្ចោះចំនួន 3

    ១- ប៊ូតុងឆ្លើយតប ជាមួយភ្លើង Welcome Light​ និង​បន្លឺសម្លេង​ងាយស្រួលក្នុងការស្វែងរក
    ២- ប៊ូតុងការពារចោរកម្ម ដោយសម្លេងរោទ៍នៅពេលដែលមានការបំលាស់ទី ឬរំញ័រ
    ៣- ប៊ូតុងបើក​ ឬបិទ លើប្រព័ន្ធដំណើរការ រវាង SMART Key និងSMART Controller ដើម្បីបង្កើនសុវត្ថិភាពខ្ពស់

    LED TAIL LIGHT

    ថ្មី! ទាន់សម័យបំផុតជាមួយនឹងភ្លើងចង្កៀងក្រោយបែប LED រចនាបទលេចធ្លោគ្រប់ជ្រុង ភ្លឺច្បាស់ បន្ថែមរសនិយម​ដល់អ្នកបើកបរ

    CONSOLE BOX WITH POWER OUTLET

    កាន់តែងាយស្រួលជាមួយនឹងប្រអប់ដាក់សម្ភារៈមានខ្នាតធំ ព្រមទាំងមានប្រព័ន្ធសាកថ្ម ធ្វើអោយជីវិតកាន់តែរស់រវើក និងទាន់សម័យ

    LUGGAGE BOX WITH SEAT STOPPER

    ប្រអប់ដាក់ឥវ៉ាន់ដ៏ធំ និងមានចំនុះរហូតដល់28 លីត្រ​ មានមុខងារល្អឥតខ្ចោះ ដែលអាចដាក់មួកសុវត្ថិភាពខ្នាតធំបាន​ ឬ​មានភាពងាយស្រួលក្នុងការដាក់សម្ភារៈផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះកែបអង្គុយប្រកបដោយផាសុខភាព

    NEW ALLOY WHEELS WITH MICHELIN TYRE

    ជាលើកដំបូងដែលសំបកកង់ Michelin បំពាក់លើម៉ូតូ ​​មានទំនុកចិត្តនៅក្នុងការធ្វើចលនា ស្តង់ដាដូចគ្នានឹងរថយន្តហុងដា ប្រកបភាពស្វិតធន់ ផ្តល់សុវត្ថិភាព​ និងទំនុកចិត្តខ្ពស់បំផុត​។

    សាកសមសម្រាប់អ្នកនិយមភាពល្អឥតខ្ចោះ ​និងដំបូងគេបង្អស់ នៃបច្ចេកវិទ្យាដ៏ទំនើបបំផុតដែលបានរួមបញ្ចូលគ្នា រវាងការរចនា​ដ៏ល្អផ្តាច់គេ​ជាមួយការច្នៃប្រឌិតចុងក្រោយ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពដ៏ខ្ពងខ្ពស់ឥតខ្ចោះគ្មានគូរប្រៀប!
    បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់នឹងអាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស នៅថ្ងៃទី 9 មេសា​ ឆ្នាំ 2018 ខាងមុននេះ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay