លោក យូ ឌីស្កូ ជួបទុក្ខធំ ដោយសារអ្នកម្តាយជាទីគោរពលាចាកលោក
- January 7, 2020
កាលពីពេលថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារខ្លោចចិត្តមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចូលរួមរំលែកទុក្ខដល់លោក យូ ឌីស្កូ ដែលបានបាត់បង់អ្នកម្តាយជាទីស្រលាញ់កាលពីយប់មិញ ដោយអ្នកនាងមិនបានបញ្ជាក់អំពីមូលហេតុមរណភាពរបស់អ្នកម្តាយលោក យូ ឌីស្កូ ឡើយ។ អ្នកនាង ទូច ស្រីល័ក្ខ បានឲ្យដឹងដូច្នេះថា៖

“រូបខ្ញុំពិតជារន្ធត់ណាស់ដែរបានទទួលដំណឹងថាម៉ាក់អ៊ុំត្រូវជាម្តាយបងស្កូរទទួលមរណៈភាពនៅវេលាម៉េាង១០យប់មិញនេះជាទុក្ខដ៏ធំរបស់បងស្កូរនៅពេលនេះបងកំព្រាកហេីយបាត់ទាំងម្តាយបាត់ទាំងឱពុកពុទ្ធេារអេីយហេតុអីក៏កេីតមកលេីករូបបងបែបនេះ ខ្ញុំដឹងថារូបបងកំពុងមានទុក្ខធំណាស់ដេាយខ្លួនបងមិនទាន់បានជាសះស្បេីយនៅឡេីយ បណ្តាំម៉ាក់អ៊ុំបានប្រាប់ខ្ញុំថាកូនកុំទុកស្កូរអេាយនៅម្នាក់ឯងណាកូនណា សូមបងប្អូនសិល្បះករនឹងសិល្បះការនីនឹងបងប្អូនដែរស្គាល់បងស្កូរកុំទុកអេាយគាត់នៅម្នាក់ឯងសូមចូលរួមទៅចូលបុណ្យម្តាយរបស់គាត់ផង នៅពេលនេះគាត់ឈរលែងនឹងហេីយបានបាត់ម្តាយជាទីស្រលាញ់រៀងរហូតគ្មានថ្ងៃត្រឡប់ក្រេាយទៀតទេ”៕
- Share This Post:









