សិល្បៈ

ថ្ងៃនេះ នាយចឺម ឡើងផ្ទះថ្មីមានតម្លៃជាង២០មុឺនដុល្លារ ដែលជាផ្ទះធ្វើជូនអ្នកមានគុណទាំងពីរ នៅខេត្តកំពងស្ពឺ

BY
Khmernote Media
January 9, 2020

នាយ ចឺម តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ និងជាអតីតតារាកំប្លែងមានប្រជាប្រិយភាពមួយរូបប្រចាំក្រុមពែកមី។ សង្កេតឃើញថាបច្ចុប្បន្ននេះនាយ ចឺម ហាក់មានភាពមមាញឹកជាខ្លាំងដោយលោកតែងចេញមុខតាមកម្មវិធីទូរទស្សន៍ ខនសឺត ព្រមជាមួយបទចម្រៀងថ្មីៗជាច្រើនបទ។

យ៉ាងណាមិញនៅថ្ងៃនេះយោងតាមប្រភព សិល្បករកម្ពុជា បានឲ្យដឹងថា នាយចឺម បានរៀបចំកម្មវិធីជប់លៀងឡើងផ្ទះវីឡាថ្មី មានតម្លៃជាង២០មុឺនដុល្លា នៅខេត្តកំពងស្ពឺ ដែលជាផ្ទះធ្វើជូនអ្នកមានគុណទាំងពីរ នៅឯស្រុកកំណើត ដែលកម្មវិធីធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០នេះ។ ដោយនាយចឺម បានអញ្ជើញអ្នកសិល្បៈជាច្រើនអោយចូលរួម ជាពិសេសក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់នាយ ភ្ញៀវទាំងអស់តម្រូវអោយស្លៀកសំលៀកបំពាក់ពណ៌មាសផងដែរ។ គួរបញ្ជាក់ថា គេហដ្ឋានថ្មីតម្លៃ ជាង២០ម៉ឺនដុល្លារ មានទីតាំងស្ថិតនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយកម្មវិធីនេះនឹងចាប់ផ្តើមពីម៉ោង៤ រសៀលតទៅ៕

ប្រភព៖ សិល្បករកម្ពុជា

Share This Post: