ស៊ឹម សូលីកា ជាសិល្បការិនីដែលប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនមុនគេ
- January 9, 2020
បន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការ នូវការដាក់លក់ផ្លាកលេខពិសេស ស្រាប់តែមានផ្លាកលេខពិសេសផ្ទាល់ខ្លួនជាច្រើនត្រូវបានគេប្រទះឃេីញបំពាក់លើរថយន្តស៊េរីទំនើបៗ និងបានធ្វើចរាចរណ៍នៅតាមដងផ្លូវ។ ក្នុងនោះដែរ ចំពោះម្ចាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនដែលមានឈ្មោះ S.SOLIKA ដែលបំពាក់លើរថយន្តស៊េរីទំនើបម៉ាក Lexus 570 និងបានធ្វើចរាចរណ៍មុនគេនោះ គឺជារបស់ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា។

បើយោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានឲ្យដឹងថា៖ “សិល្បករសិល្បការិនីដែលប្រើរថយន្តផ្លាកជាអក្សរមុនគេ គឺ ឯកឧត្តម អេង រីទ្ធី និងលោកជំទាវ សុឹម សូលីកា ដែលជាអតីតតារាភាពយន្តនិងជាពិធីករពិធីការនី ។ មួយរយៈពេលប៉ុន្មានថ្ងៃនេះឃើញមានការរិះគន់ជាច្រើនលើបណ្តាញសង្គម Facebook ទាក់ទងទៅនឹងការប្រើប្រាស់ស្លាកជាអក្សរមួយនេះ ពិសេសគឺតម្លៃតែម្តង តែទោះបីជាយ៉ាងណាទោះបីជាមានការរិះគន់ក៏ដោយក៏មានមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅតែកម្មង់ស្លាកជាអក្សរជាច្រើនដែរ ក្នុងនោះក៏មានអតីតតារាពីរដួងក៏បានប្រើប្រាស់ស្លាកលេខនេះមុនគេផងដែរ ។ មានមតិស្របខ្លះនិងរិះគន់ខ្លះបាននិយាយជជែកពីការធ្វើផ្លាកលេខនេះរហូតដល់មានអ្នកខ្លះថាការធ្វើបែបនេះមានភាពរញ៉ៃរញ៉ៃ តែអ្នកខ្លះក៏បានច្រានចោលវិញថា មកពីមិនដែលទៅដើលេងស្រុកគេទេដឹងជាពិសេសស្រុកថៃក៏គេធ្វើស្លាកលេខជាអក្សរជាប់ម៉ូតូនិងឡានយូរហើយ តែមកពីយើងទៅលេងថៃដែរតែមិនចាប់អារម្មណ៍គឺថៃគេមានយូរហើយ”៕



ប្រភព៖ សិល្បករកម្ពុជា
- Share This Post:






