ខ្មែរណូត

ស្វែងរក

  • PR

    ស្រមោច Trading Solution បាននាំចូលនូវផលិតផលថ្មី Hegen ដើម្បីលើកកម្ពស់ដល់ការបំបៅកូនដោយទឹកដោះម្តាយ

    BY Khmernote Media April 9, 2018
    ស្រមោច Trading Solution បាននាំចូលនូវផលិតផលថ្មី Hegen ដើម្បីលើកកម្ពស់ដល់ការបំបៅកូនដោយទឹកដោះម្តាយ

    ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះ ផ្ទាល់ពិតជារឿងសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ទារក ប៉ុន្តែកត្តាការងារ និងសេដ្ឋកិច្ចគ្រួសារ បានជម្រុញអោយម្តាយមួយចំនួន ពុំមានពេលគ្រប់គ្រាន់ សម្រាប់បំបៅដោះ ដល់កូនតូចៗរបស់ពួកគេ ហើយការប្រើប្រាស់ម្ស៉ៅទឹកដោះគោ ឬដបទឹកដោះគោមួយចំនួន ពុំបានផ្តល់នូវសុវត្ថិភាព ចំពោះទារក ដែលកត្តាសុខភាពរបស់ទារក ពិតជាសំខាន់ សម្រាប់មាតាបីតាទាំងឡាយ ដែលត្រូវយកចិត្តទុកដាក់ ដែលជាហេតុធ្វើ អោយក្រុមហ៊ុន ស្រមោច ត្រេឌីត សឺលូសិន បាននាំយក ផលិតផលដបទឹកដោះ Hegen ដែលមានគុណភាពខ្ពស់ និងគិតគូរលើបីចំណុចសំខាន់គឺ ស្រលាញ់ ថែរក្សា និងការពារ ដែលជាផលិតផល ផលិតដោយរោងចក្រស្តង់ដា ISO ពីប្រទេស សិង្ហបុរី ក្នុងការថែទាំទារក របស់លោកអ្នក ។

    ជំនួសអោយការបំបៅកូន ដោយទឹកដោះរបស់ម្តាយផ្ទាល់ និងដើម្បីចូលរួមថែរក្សា ការពារ នូវទឹកដោះម្តាយ អោយមានសុវត្ថិភាព ចំពោះទារកទាំងឡាយ នៅកម្ពុជា ក្រុមហ៊ុន ស្រមោច Trading Solution នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨នេះ បានធ្វើការ ដាក់សម្ពោធជាផ្លូវការ នូវផលិតផល ដបទឹកដោះ Hegen ដែលធ្វើឡើងនៅសណ្ឋាគារ Rafle Hotel Le Royal ក្រោយវត្តមាន ឯកអគ្គរដ្ឋទូត សិង្ហបុរី ប្រចាំកម្ពុជា និងដៃគូសហការ Hegen សង្ហបុរី រួមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស្រមោច ត្រឌីត សឺលូសិន ។

    វត្តមានរបស់ដបទឹកដោះ Hegen នៅកម្ពជា នឹងចូលរួមចំណែក លើកកម្ពស់ ការបំបៅកូនដោយទឹកដោះ នៅកម្ពុជា ជាក់ជាមិនខាន ។ Hegen មិនត្រឹមតែជាដប បំបៅតែមួយមុខនោះទេ Hegen មានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា ដបបូមទឹកដោះ ដបរក្សាទុកទឹកដោះ ផ្លែឈើ អាហារសំរន់ បបរកិន គ្រាប់ធញ្ញជាតិ នំ និងជាដបទឹកក្មេងៗ សម្រាប់យកទៅសាលា ឬជាដបទឹក កាហ្វេ លោកឪពុក អ្នកម្តាយផងដែរ ។

    ដបទឹកដោះ PPSU នេះត្រូវបានផលិតដោយរោងចក្រដែលមានស្តងដារ ISO 13485, 9001, 1401, OHSAS 18001, SGS and TUV និង US FDA មិនតែប៉ុណ្ណោះ Hegen ដំបូងបង្អស់ ទទួលបានពិភពលោក សម្រាប់ “ដបទឹកដោះដោយពុំចាំបាច់មូល ដោយគ្រាន់តែសង្កត់ដើម្បីបិទ កាច់ដើម្បីបើក ។ ជាមួយគ្នានោះ ក្បាលប្តូរ សីលីកុង (Silicone) របស់ដប Hegen គឺទន់ស្វិត ល្អបំផុត ។

    ក្នុងនោះ ដប Hegen ធននឹងសីតុណ្ហភាពខ្ពស់ -20 អង្សារ – 180អង្សារ និងអាចលាងសម្អាត ដោយប្រើម៉ាស៊ីនលាង ។ មុខងារយ៉ាងសម្បូរបែបទាំងអស់នេះ នឹងផ្តល់ភាពងាយស្រួល និងធ្វើអោយអ្នកម្តាយ បំបៅកូនបានយូរ ខែឆ្នាំតាមក្តីប្រាថ្នា ។

    គួរបញ្ជាក់ថា ផលិតផលលំដាប់ពិភពលោក របស់ប្រទេសសិង្ហបុរី នេះបានប្រគល់សិទ្ធិ ចែកចាយផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន ស្រមោច Trading Solution ដែលជាក្រុមហ៊ុនឯកទេស ក្នុងការចែកចាយ និងផ្តល់សេវាចែកចាយ សម្ពារៈ ទាក់ទង នឹងទារកកុមារ និងស្ត្រីមានផ្ទៃពោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay