ទូច ស្រីល័ក្ខ បង្ហោះសារលើកទឹកចិត្ត ពេជ្រ សូលីកា ឲ្យគិតពីកូនក្នុងផ្ទៃនិងតស៊ូកុំចុះចាញ់ពាក្យសម្តីអ្នកដទៃ
- January 13, 2020
នៅព្រឹកនេះមានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម ដែលជនល្មើសត្រូវបានគេស្គាល់ថាជាម្តាយរបស់ ពេជ្រ សូលីកា។ ហេតុនេះហើយក៏មានការលើកឡើងព្រួយបារម្ភចំពោះ ពេជ្រ សូលីកា ខណៈដែលកំពុងពរពោះក្នុងផ្ទៃ ប៉ុន្តែបែរជាជួបនូវរឿងរ៉ាវបែបនេះ។

យ៉ាងណាមិញ ទូច ស្រីល័ក្ខ ក៏បានបង្ហោះសារព្រមទាំងអំពាវនាវឲ្យមហាជនលើកទឹកចិត្ត ពេជ្រ សូលីកា ដោយអ្នកនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងនាមខ្ញុំជារៀមច្បងសិល្បៈរួមអាជីពជាមួយគាត់ គឺខ្ញុំសូមលេីកទឹកចិត្តប្អូនស្រីអេាយមានភាពរឹងមាំហេីយអីដែរប្អូនត្រូវតែគិតនៅក្នុងពេលនេះគឺកូននៅក្នុងផ្ទៃរបស់ប្អូន ហេីយប្អូនត្រូវក្រេាកឈរដេីម្បីបង្ហាញពីភាពរឹងមាំរបស់ប្អូនអេាយមនុស្សគ្រប់គ្នាបានឃេីញថាប្អូនមិនចុះចាញ់នឹងពាក្យសំដីរបស់នរណាម្នាក់ឡេីយ។ សំខាន់អ្វីដែលប្អូនត្រូវគិតនៅថ្ងៃបន្ទាប់គឺកូនប្អូននិងសុខភាពប្អូន ហេីយប្អូនខ្លួនឯងត្រូវតែយកឈ្នះគ្រប់បញ្ហាទាំងអស់ ប្អូនគឺជាម្តាយដ៏អស្ចារ្យរបស់កូនប្អូន ហេីយប្អូនជាប្រពន្ធដែរល្អសំរាប់ស្វាមីប្អូន។ បងជឿជាក់ថាប្អូនមិនចុះចាញ់នឹងពាក្យសំដីរបស់មនុស្ស សូមអេាយបងប្អូនទាំងអស់គ្នាលេីកទឹកចិត្តគាត់ផងព្រេាះពេលនេះប្អូនស្រីកំពុងមានទំងន់ទៀត តេាះកុំអេាយប្អូនស្រីបាក់ទឹកចិត្តអេាយសេាះ”៕



- Share This Post:






