ម៉េង កែវពេជ្ជតា ៖ “រឹងមាំឡេីងប្អូនស្រី! មានមនុស្សច្រេីនណាស់ដែលយល់ដឹង និងចេះបែងចែក ប្អូនកុំអស់សង្ឃឹម”
- January 14, 2020
មានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម ដែលជនល្មើសត្រូវបានគេស្គាល់ថាជាម្តាយរបស់ ពេជ្រ សូលីកា។ ហេតុនេះហើយក៏មានការលើកឡើងព្រួយបារម្ភចំពោះ ពេជ្រ សូលីកា ខណៈដែលកំពុងពរពោះក្នុងផ្ទៃ ប៉ុន្តែបែរជាជួបនូវរឿងរ៉ាវអកុសលផ្ទួនៗគ្នាបែបនេះ។ ដោយមានសិល្បករសិល្បការិនីជាច្រើនបានសរសេរសារលើកទឺកចិត្តឲ្យតារាស្រីរូបនេះមានភាពរឹងមាំ និងមិនចុះចាញ់នូវពាក្យសម្តីរបស់អ្នកដទៃ។

ជាក់ស្តែងណាស់តារាចម្រៀងអ្នកស្រី ម៉េង កែវពេជ្ជតា បានសរសេរសារលើកទឹកចិត្តយ៉ាងដូច្នេះថា៖ “រឹងមាំឡេីងប្អូនស្រី! មានមនុស្សច្រេីនណាស់ដែលយល់ដឹង និងចេះបែងចែក ប្អូនកុំអស់សង្ឃឹម។ ជាអ្នកល្បីឈ្មោះ ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនោះទេ វាត្រូវតែបែបនេះ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត កុំតក់ស្លុត ហេីយខំថែទាំសុខភាពដេីម្បីកូន ព្រោះអូននៅមានកូន អូននៅមានស្វាមីល្អ ពិសេសអូននៅមានអ្នកគាំទ្រជាច្រេីនទៀត ស៊ូៗកុំព្រមចាញ់អោយសោះណា សូលីកា។ ចំពោះអ្នកមួយចំនួន ឈប់បន្តទៅ ត្រូវគិតថានេះជារឿងបុគ្គលទេ កុំទាញឈ្មោះអ្នកនេះ អ្នកនោះមកពាក់ព័ន្ធដេីម្បីប្រយោជន៍ អ្នកអាចប្រឈមនឹងច្បាប់បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផងកុំចេះតែហ៊ាន”៕




- Share This Post:






