បច្ចេកវិទ្យា

Huawei ជះលុយជិត៣០លានដុល្លារ ដើម្បីឲ្យក្រុម developer បង្កើតកម្មវិធីទូរស័ព្ទឲ្យបានច្រើនដាក់ចូល App Gallary របស់ខ្លួន

BY
Khmernote Media
January 17, 2020

ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ដើម្បីអតិថិជនរបស់ខ្លួន នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បាននឹងកំពុងព្យាយាមទាក់ទាញឲ្យក្រុមអ្នកអភិវឌ្ឍន៍ក្នុងការបង្កើតកម្មវិធីទូរស័ព្ទជាច្រើនសម្រាប់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន ដែលខ្លួនកំពុងស្ថិតនៅក្រៅសេវាកម្មរបស់ Google នៅលើប្រព័ន្ធប្រតិបត្តិការ Android ។ ទោះជាយ៉ាងណាក្តីទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នៅតែអាចដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជាធម្មតាទេ (គ្រាន់តែមិនមែន Google Service) ប៉ុន្តែឥឡូវនេះក្រុមហ៊ុនត្រូវការកម្មវិធីដែលអាចតម្រូវទៅលើស្មាតហ្វូនទាំងឡាយរបស់ខ្លួនដើម្បីជំនួសតម្រូវការនៃសេវាកម្មដែលបាត់បង់នៅក្នុងកម្មវិធី Google Play ។

សេចក្តីប្រកាសមួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុង London ដោយ Huawei បានប្រកាសផ្តល់ជាជំនួយទឹកប្រាក់រហូតដល់ទៅ២៦លានដុល្លារក្នុងការលើកទឹកចិត្ត និងវិនិយោគជាមួយនឹងក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលមានប្រភពមកពីអង់គ្លេស និងអៀរឡ់ង ដើម្បីបង្កើតកម្មវិធីឲ្យបានច្រើនសម្រាប់ដាក់ចូលទៅក្នុង Huawei App Gallery របស់ខ្លួន។

គួរឲ្យដឹងដែរថា កម្មវិធីសំខាន់ៗមួយចំនួនដែលអាចដោនឡូតចេញពី App Gallery នោះមានដូចជា Amazon, Snapchat, Tik Tok និងហ្គេមដ៏ល្បី Fortnite ប៉ុន្តែទោះបីជាយ៉ាងណាក្តីកម្មវិធីល្បីៗជាច្រើនទៀតនៅមិនទាន់មានវត្តមាននៅទីនេះនៅឡើយ៕

អត្ថបទ៖ ស៊ុនលី

Share This Post: