សុខភាព

បើកូនមានសញ្ញាទាំងនេះ ត្រូវប្រញាប់នាំកូនមកជួបគ្រូពេទ្យភ្លាម

BY
Khmernote Media
January 17, 2020

ពេល​កូន​នៅ​ក្នុង​ពោះ​ម៉ាក់​ៗ​ព្យាយាម​ថ្នម​ខ្លួន​ប្រាណ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​គភ៌ ដូចគ្នា​នេះ​ដែរ ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ប៉ា​នៅតែ​យក​ចិត្ត​ទុក​ដាក់ និង​ថែទាំ​ឲ្យ​បាន​ដិតដល់ ខ្លាច​ស្រមោចខាំ ឬ​កូន​ឈឺ​ថ្កាត់​ណាស់។ ទោះជា​យ៉ាង​ណា​ការ​ឈឺថ្កាត់​ជា​រឿង​ចៀស​មិន​ផុត ដូច្នេះ​ហើយ​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ណែនាំ​ថា បើ​ទារក​មាន​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​យក​មក​ជួប​គ្រូពេទ្យ​ភ្លាម៖

– កូន​យំ​រញ៉ាំរញ៉ូវ​មិន​ដឹង​មូលហេតុ ប្រហែល​ជា​ឈឺ​ពោះ ឬ​មាន​សត្វ​អ្វី​ចូល​ក្នុង​ត្រចៀក
– ផ្ចិត​កូន​មាន​ហៀរ​ទឹកឬធំក្លិន​រហូត បើ​ទោះ​ជ្រុះ​យូរ​ហើយ​ក៏​ដោយ
– កូន​ក្ដៅ​ខ្លួន​លើស​ពី ៣៨ អង្សាសេ
– កូន​មិន​ព្រម​បៅ​សោះ
– កូន​មិន​បន្ទោបង់​ច្រើន​ថ្ងៃ​

អ្នកគ្រូពេទ្យ​ក៏​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​ត្រូវ​តាមដាន​កូន​ជា​ប្រចាំ​ទាំង​កម្ដៅ លាមក ព្រោះ​បើ​មាន​អ្វី​មិន​ស្រួល យើង​អាច​ជួយ​បាន​ទាន់​ពេលវេលា។ ម្យ៉ាង​ទៀត​ម៉ាក់ប៉ា​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សង្គ្រោះ​បឋម​មួយ​ចំនួន​នៅ​ផ្ទះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: