សុខភាព

តើអ្នកគួរធ្វើយ៉ាងណា ដើម្បីឱ្យប្រព័ន្ធរំលាយអាហារធ្វើដំណើរការបានល្អ និងឆាប់រហ័ស?

BY
Khmernote Media
January 17, 2020

ប្រព័ន្ធរំលាយអាហាររបស់មនុស្សមានតួនាទីបំបែកអាហារគ្រប់ប្រភេទអោយទៅជាបំណែកតូចៗ រួចអនុញ្ញាតឱ្យរាងកាយរបស់មនុស្សអាចទទួលយកនូវថាមពល និងសាធាតុចិញ្ចឹមផ្សេងៗដែលមានផ្ទុកនៅក្នុងអាហារទាំងនោះ។ ប្រភេទអាហារផ្សេងៗគ្នា ក៏ត្រូវបានបំបែកទៅតាមវិធីផ្សេងគ្នានោះដែរ ដោយមួយចំនួនមានដំណើរការលឿន ហើយខ្លះទៀតក៏យឺតអាស្រ័យទៅតាមលក្ខខណ្ឌសមប្រកបរបស់វា។

ថ្វីបើអត្រានៃប្រព័ន្ធរំលាយអាហារគឺភាគច្រើនពឹងផ្អែកទៅលើដំណើរការតាមបែបធម្មជាតិរបស់រាងកាយមនុស្សក៏ពិតមែន ប៉ុន្តែវានៅតែមានវិធីសាស្ត្រមួយចំនួនទៀតដែរ ដែលអ្នកអាចអនុវត្តដើម្បីជាជំនួយដល់ល្បឿន និងគុណភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យកាន់តែប្រសើរឡើង។ ថ្ងៃនេះ ខ្មែរណូតនឹងលើកយក ៣ចំណុច ដែលផ្តល់ប្រសិទ្ធភាពក្នុងការជំរុញឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានដំណើរការល្អ និងឆាប់រហ័ស ដូចខាងក្រោម៖

១. ការធ្វើលំហាត់ប្រាណទៀងទាត់ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃអាចជួយឱ្យរាងកាយធ្វើការបញ្ជូនអាហារទៅកាន់ប្រព័ន្ធរំលាយអាហារបានត្រឹមត្រូវល្អ។ លើសពីនេះ ការវាក៏អាចជួយបង្កើនល្បឿននៃដំណើរការរំលាយអាហារបានប្រកបដោយប្រសិទ្ធភាពផងដែរ។

២. ការសម្រាក ការគេងអាចជួយអោយសរីរាង្គរំលាយអាហាររបស់អ្នកមានពេលវេលាមួយអាចសម្រាក និងជួសជុលដោយខ្លួនឯង ហើយក៍អាចបង្កើនថាមពល និងសមត្ថភាពរបស់ពួកវាក្នុងការរំលាយអាហារបានរហ័ស និងថែមទាំងមានប្រសិទ្ធភាពទៀតផង។ អាស្រ័យហេតុនេះ អ្នកគួរផ្លាស់ប្តូរទម្លាប់នៃការគេងមួយចំនួនដើម្បីពង្រឹងប្រព័ន្ធរំលាយអាហាររបស់អ្នក ដែលទាំងនោះមានដូចជា៖

ក. ចូរកុំទាន់គេងភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច ដោយរង់ចាំរយ:ពេលចន្លោះពី ២-៣ម៉ោងសិន ដើម្បីធ្វើអោយប្រាកដថារាងកាយរបស់អ្នកមានពេលវេលាជាក់លាក់ណាមួយក្នុងការរំលាយអាហារទាំងនោះ។

ខ. ព្យាយាមគេងផ្អៀងទៅផ្នែកខាងឆ្វេង។ ការសិក្សាមួយចំនួនបានបង្ហាញថា ការគេងទៅផ្នែកខាងឆ្វេងអាចជួយបង្កើនសមត្ថភាពនៃការរំលាយអាហារបានយ៉ាងល្អ។

៣. ការទទួលទានទឹក ការញ៉ាំទឹកស្របពេល ឫក្រោយពេលទទួលទានអាហាររួច ក៏ជាវិធីសាស្ត្រដ៏ល្អមួយបែបក្នុងការជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។ តើសារធាតុទឹកអាចជួយអ្វីបានខ្លះក្នុងការរំលាយអាហារ?

ក. ការទទួលទានទឹកក្នុងកម្រិតណាមួយត្រឹមត្រូវ គឺជាគន្លឹះដ៏ចាំបាច់បំផុតក្នុងការរក្សាដំណើរការនៃការផលិតទឹកមាត់ និងសារធាតុរំអិលនៅក្នុងក្រពះ។ ខ. ទឹកក៏ដើរតួសំខាន់ក្នុងការបន្ទន់លាមក ក៏ដូចជាសម្រួលដល់អាការ:ទល់លាមកផងដែរ៕

ប្រភព៖wikihow

Share This Post: