បច្ចេកវិទ្យា

ពេលវេលានៃការទន្ទឹងរង់ចាំតែងតែលើសការរំពឹងទុក

BY
Khmernote Media
January 18, 2020

សូមត្រៀមខ្លួនក្នុងការទទួលយកនូវពេលវេលាដ៏មានអត្ថន័យក្នុងឆ្នាំ ២០២០ កត់ត្រាជីវិតរបស់អ្នកហើយសញ្ជឹងគិតឱ្យបានឆ្ងាយ នោះអ្នកនឹងរកឃើញនូវអនុស្សាវរីយ៍ល្អៗនៅក្នុងជីវិត។ នៅពេលដែលឆ្នាំថ្មីជិតមកដល់ មនុស្សគ្រប់គ្នា តែងតែរំលឹកឡើងនូវរូបភាព និង វីដេអូកាលពីឆ្នាំចាស់ដើម្បីយកមកពិពណ៌នាអំពីបទពិសោធន៍ ឬ ការចងចាំខ្លះៗ ហើយចែករំលែកទៅក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា។ ប៉ុន្តែគ្រប់ពេលដែលលោកអ្នករំលឹកនូវរឿងរ៉ាវដ៏មានអត្ថន័យ ឬក៏ពេលវេលាដ៏ពិសេសប្រកបដោយភាពភ្ញាក់ផ្អើលណាមួយនោះ លោកអ្នកនឹងចាប់អារម្មណ៍ឃើញថាការចងចាំដ៏មានអត្ថន័យមួយចំនួន គឺយើងអាក់ខានមិនបានថតជារូបភាព ឬជាវីដេអូទុកនោះឡើយ។ នេះក៏ព្រោះហេតុថា ភាពភ្ញាក់ផ្អើល វាតែងតែកើតឡើងហួសពីការរំពឹងទុកជានិច្ចនេះឯង។

ដើម្បីរក្សាការចងចាំឱ្យកាន់តែមានតម្លៃអ្នកត្រូវមានទូរស័ព្ទកាមេរ៉ាល្អជាងមុនដើម្បីចាប់យករូបភាពនិងវីដេអូ

ក្រៅពីភាពភ្ញាក់ផ្អើលដែលមិននឹកស្មានដល់ទាំងនោះ ពេលខ្លះយើងក៏ជួបប្រទះបញ្ហាគួរឱ្យឈឺក្បាលមួយចំនួនទៀតដូចជា៖ ការមិនអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ បញ្ហាពន្លឺមិនគ្រប់គ្រាន់ធ្វើឱ្យរូប និង វីដេអូមិនស្អាត មិនមានកម្មវិធីបន្ថែមលើការថតរូបនិង វីដេអូឱ្យស័ក្ដិសមទៅនឹងកាលៈទេសៈ កាមេរ៉ាដើរយូរមិនអាចចាប់ជាប់រូបភាពក្នុងខណៈពេលដ៏អស្ចារ្យណាមួយបានជាដើម។ ដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ខាងលើ អ្នកត្រូវតែមានស្មាតហ្វូនល្អឥតខ្ចោះសម្រាប់ថតរូបហើយនោះគឺ – realme 5 Pro!

ស្មាតហ្វូន realme 5 Pro មានលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នារវាងកាមេរ៉ា 4 គ្រាប់នៃកាមេរ៉ាមេ 48 មេហ្គាភិចស៊ែល និង ឡេនទូលាយ 119 ដឺក្រេ ឡេនម៉ាក្រូសម្រាប់ថតជិត និង ឡេនថតរូបបញ្ឈរ (Portrait) ហើយ បំពាក់ជាមួយ sensor Sony IMX 586 ដែលជាដំណោះស្រាយរូបភាពច្បាស់និង ប្រសើរជាងមុន ជាពិសេសពេលដែលថតរូបមានភាពព្រាលៗពីក្រោយ។ស្មាតហ្វូន realme 5 Pro អាចឱ្យអ្នកចាប់យកខណៈវេលាណាមួយដែលអ្នកចង់បានគ្រប់កាលៈទេស។
មិនតែប៉ុណ្ណោះ! ក្រុមហ៊ុន realme ទើបតែធ្វើយុទ្ធនាការ «ការចងចាំល្អបំផុតប្រចាំឆ្នាំ» (Best Memory of the Year) ដើម្បីចែករំលែកនូវអនុស្សាវរីយ៍ប្រកបដោយអត្ថន័យដល់អតិថិជន ហើយក្រុមហ៊ុន realme ត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាជំនួយការរបស់អស់លោកអ្នកក្នុងការចាប់យកពេលវេលាសុភមង្គលក្នុងជីវិត។

ឆ្នាំថ្មីចាប់ផ្តើមជាថ្មីជាមួយស្មាតហ្វូនថ្មីដែលល្អនិងលឿនជាងមុន។

សូមចូលទៅកាន់តំណខាងក្រោមសំរាប់់ព័ត៌មានបន្ថែម bit.ly/realme5Pro_KH

Share This Post: