សិល្បៈ

ក្រោយបូជាសពស្វាមីចប់សព្វគ្រប់រួចមក តារាសម្តែង ឡោម លក្ខិណា បានបង្ហោះសារយ៉ាងអាឡោះអាល័យជូនដំណើរស្វាមីថា…

BY
Khmernote Media
January 18, 2020

កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ តារាសម្តែង លោក ផា ពិសទ្ធិ ដែលជាស្វាមីរបស់តារាសម្តែង ឡោម លក្ខិណា បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរូបលោកស្លាប់បាត់បង់ជីវិត។ ពិធីបុណ្យសពរបស់តារាសម្តែងលោក ផា ពិសិទ្ធ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត ក្រាំងធ្នង់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ។

ក្រោយពិធីបូជាសពរបស់ស្វាមីបានចប់សព្វគ្រប់ តារាសម្តែង ឡោម លក្ខិណា ក៏បានបង្ហោះសារយ៉ាងរំជួលចិត្តថា៖ “សល់តែ45នាទីទៀតទេបងត្រូវបានបូជាហេីយ បងចាកចេញចោលអូននឹងកូន​ ម៉ាក់ប៉ា​ ញាតិមិត្ត​ បងប្អូន​ រហូត​ហេីយអូនគ្មានពាក្យអ្វីនិយាយទេពេលនេះ​ មានតែពាក្យថា​ តស៊ូ​ រឹងមាំ​ តាំងជំហរ ដេីម្បីកូនយេីងអូននឹងមេីលថែរក្សាចិញ្ចឹមបីបាច់កែវភ្នែករបស់យេីងទាំងពីរអោយបានល្អ​សូម​បងទៅកាន់សុគតិភពណាប្តីសម្លាញ់ចិត្តកុំបារម្ភពីកូនអីណាប្តីណាអូនសន្យាថានឹងធ្វេីអោយសម្រេចបំណងរបស់បង”៕

Share This Post: