ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy S8 ពណ៌ក្រហមឆ្អិនឆ្អៅ (Burgundy Red) របស់ក្រុមហ៊ុន Samsung ចេញលក់លើទីផ្សារប្រទេសឥណ្ឌាហើយ

    BY Khmernote Media April 10, 2018
    Galaxy S8 ពណ៌ក្រហមឆ្អិនឆ្អៅ (Burgundy Red) របស់ក្រុមហ៊ុន Samsung ចេញលក់លើទីផ្សារប្រទេសឥណ្ឌាហើយ

    ក្រុមហ៊ុន Samsung បានប្រកាសចេញលក់កំពូលស្មាតហ្វូន Galaxy S9 របស់ខ្លួន ជាសាធារណៈហើយ ប៉ុន្ដែក្រុមហ៊ុននេះនៅតែមិនទាន់បោះបង់ចោលម៉ូដែលកំពូលកាលពីឆ្នាំមុននៅឡើយ។ ហើយក្នុងថ្ងៃនេះតែម្ដង Samsung បានប្រកាសចេញលក់ Galaxy S8 ពណ៌ក្រហមស្រស់ (Burgundy Red) ហើយ។

    លោក Aditya Babbar អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌា បាននិយាយថា Galaxy S8 នៅតែឈរលើលំដាប់កំពូលតារាងថាជាស្មាតហ្វូនកំពូលដែលលក់ដាច់ជាងគេដដែលក្នុងទីផ្សារប្រទេសឥណ្ឌា ហើយសម្រាប់ពណ៌ថ្មីនេះ លោកជឿជាក់ថា នឹងទទួលបានការគាំទ្រខ្លាំងជាងមុនទៅទៀត។

    គួរបញ្ជាក់ផងដែរថា Galaxy S8 Burgundy Red ធ្លាប់ត្រូវបានណែនាំម្ដងរួចមកហើយក្នុងប្រទេសកូរ៉េខាងត្បូង ហើយសម្រាប់កាលបរិច្ឆេតចេញលក់ នឹងត្រូវបានធ្វើឡើងនាថ្ងៃទី13 ខែមេសា ខាងមុខនេះ ក្នុងតម្លៃ INR49,990 ($770/€626)។

    Fu

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay