ពេជ្រ សូលីកា ក្តៅស្លឹកត្រចៀក ក្រោយមានគេថា អ្នកនាងស្រលាញ់ម្តាយជាការសម្តែង កើតទុក្ខពិបាកចិត្តក្នុង Facebook តែសប្បាយក្អាកក្អាយក្នុង Instagram ឥលូវអ្នកនាងតបយ៉ាងចាស់ដៃវិញថា…
- January 19, 2020
មួយរយៈចុងក្រោយនេះ អ្នកនាង ពេជ្រ សូលីកា ហាក់ជួបបញ្ហាជាច្រើន ដោយការពីពេលថ្មីៗនេះ ទើបតែជួបបញ្ហាអ្នកម្តាយជាទីស្រលាញ់ប្រព្រឹត្តិបទល្មើសមនុស្សឃាត ហើយត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនថែមទៀត។ ទើបតែជួបរឿងមិនទាន់បានប៉ុន្មានផង ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការវាយប្រហារអ្នកនាងថា អ្នកម្តាយជាទីស្រលាញ់ទើបតែជួបទុក្ខមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាងបង្ហោះរូបភាពសប្បាយរីករាយនៅក្នុងពិធីមង្គលការនៅឯក្រៅប្រទេសទៅវិញ។

គ្រាន់តែឃើញមានគេបង្ហោះវាយប្រហារអ្នកនាងបែបនេះភ្លាម អ្នកនាង ពេជ្រ សូលីកា ហាក់ក្តៅស្លឹកត្រចៀកហើយបង្ហោះសារតបវិញថា៖ “ចំណាយពេលអានតិចទៅ ចង់ល្បី ក៏ត្រូវតែរៀនប្រើខួរយកមកគិតដែរមុនអ្វីមួយ កម្មវិធីឆ្លងប្រទេស មិនមែនមួយថ្ងៃ ថាទៅ ក៏ទៅបានទេ យកខួរស្អីមកគិតហ៎ាស ?? ខ្ញុំកក់សំបុត្រ កក់ hotel រួមទាំងណាត់ពេទ្យទៅពិនិត្យពោះ សួរថាខ្ញុំរៀបចំអស់ហើយ ហើយដឹងថាវាមានរឿងចឹងកើតឡើង?? ហើយសំរាប់អ្នកឯងខ្លួនឯងដឹងមុនអត់ថាថ្ងៃស្អែក អ្នកឯងជួបស្អីខ្លះ អាណិត ឱពុកម្ដាយអ្នកឯងខ្លះផង ដែលខំរកលុយអោយអ្នកឯងរៀនរហូតចេះសរសេរ បានប៉ុណ្ណឹង ចេះពេកឡើងភ្លើអស់ហើយក៏ម៉េច?
អ្នកឯងថាខ្ញុំកើតទុក្ខ ខំផុសលើផេក ដេកឈឺលើសាឡុង កើតទុក្ខ រួច IG ផុសសប្បាយមិនដេកកើតទុក្ខដូចផុសតាម Page ? ជាក់ស្ដែង ខ្ញុំតែងតែលេង story តាមរយះ IG រហូតមក រឺ ក៏ធ្វើភ្លើមិនដឹង រឺ មិនដឹងពិតមែន? ទាំង page official របស់ខ្ញុំ ទាំង IG របស់ខ្ញុំ សុទ្ធតែ public ទាំងអស់ មិនបានហាមឃាត់មិនអោយចូលមើលបានឯណា មិនចឹង? បើហាមបាន មិនមែនអ្នកយកមកផុសទាំងអត់ខួរគិតបែបនេះទេ តួនាទីខ្ញុំជា តារា ចម្រៀង ជា តារា សម្ដែង តែខ្ញុំ សម្ដែង ខ្ញុំច្រៀង ក្នុងភារកិច្ចរបស់ខ្ញុំ
ខ្ញុំគ្មានរឿងអីមកដល់ថ្នាក់សម្ដែងអោយអ្នកឯងមើលគ្រប់ពេលទេ ខ្ញុំក៏ហត់ ត្រូវការសំរាកដែរ
ម្ដាយខ្ញុំមានបញ្ហា មិនមែនម្ដាយអ្នកឯងវាចឹងហើយ ទើបក្បាលអ្នកឯងចេះតែទើសបែបនេះ ម្ដាយខ្ញុំ ខ្ញុំដឹងថាត្រូវគិតយ៉ាងម៉េចហើយ មិនមែនអ្នកឯងមកជួយគិតអោយខ្ញុំទេ សុខភាពកូនខ្ញុំ ក៏ខ្ញុំត្រូវគិតពីគេដែរ រឺក៏ត្រូវអោយខ្ញុំមកធ្វើបាបក្មេងទាំងមិនទាន់ឃើញពន្លឺថ្ងៃ? ខ្ញុំដេកយំ ខ្ញុំដេកឈឺ អ្នកឯងមកដេកជំនួសខ្ញុំមែនទេ
ខ្ញុំមិនបន់អ្នកឯងទេ តែកុំអោយសោះ កុំអោយរឿងបែបហ្នឹងវាធ្លាក់ចំគ្រួសារអ្នកឯងវិញ ប្រយ័ត្នកម្មដោយសារតែការទើស ចង់ល្បីរបស់អ្នកឯងហ្នឹង ក្រែងអ្នកឯងមានម៉ែ ដូចគេ ដូចឯងដែរតើហីធ្វើភ្លើមិនដឹង រឺក៏ ភ្លើមែន??
ហើយពួក commentតែស្ករតាមហ្នឹងក៏វាចឹងដែរ កម្មពៀរវាមើលអត់ឃើញទេ ខំប្រឹងបានអី ចង់អោយគេសរសើរ? ថាពួកអ្នកឯងឆ្លាត? ពួកអ្នកឯងក៏មានម៉ែដែរតាស រឺក៏ ពួកតែស្ករហ្នឹង កើតមកពី សត្វទេ?? ទើបនិយាយអី គិតអី មិនចេះប្រើខួរ??? ខ្ញុំមិនដឹងថាអ្នកឯង ប្រុស រឺក៏ ស្រី ទេ តែស្អីក៏ស្អីទៅ ព្រោះខួរអ្នកឯងវាបង្កើតមកពីសត្វបាត់ទៅហើយ
អ្នកឯងប្រហែលធ្លាប់សម្ដែងដាក់គ្រួសារអ្នកឯងបែបហ្នឹងហើយ តែខ្ញុំមិនមែនអត់ឃ្លានមកសម្ដែងជាមួយគ្រួសារខ្ញុំ ដូចអ្នកឯងទេ វាខំបង្កើត Account ហ្នឹង សំរាប់ផុសចឹងផង Help report Account ម្នាក់មួយផងអ្នកទាំងអស់គ្នា អរគុណច្រើន”៕

- Share This Post:







