បច្ចេកវិទ្យា

សុំឲ្យជួយតឹងចិត្តពេក ឥលូវលោក ត្រាំ និងភ្នាក់ងារ FBI លែងត្រូវការ Apple ដើម្បីឲ្យជួយដោះសោរទូរស័ព្ទ iPhone របស់ក្រុមភេរវករទៀតហើយ

BY
Khmernote Media
January 20, 2020

មិត្តភាពដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីដូណាល់ត្រាំជាមួយមិត្តភក្ដិរបស់គាត់គឺលោក Tim Cook កំពុងត្រូវបានគេមើលឃើញថាកំពុងតែមានបញ្ហា ដោយសារជាថ្មីម្តងទៀត Apple បានបដិសេធក្នុងការអនុញ្ញាតិឱ្យ FBI អាចមានសិទ្ធដោះកូដទូរស័ព្ទ iPhone របស់ក្រុមភេរវករហើយករណីបានកើតឡើងជាច្រើនលើកមកហើយ។ ជាការឆ្លើយលោកប្រធានាធិបតីបានបង្ហោះសារមួយទៀតនៅលើ Twitter របស់ខ្លួនថា យើងបានជួយក្រុមហ៊ុន Apple គ្រប់ពេលវេលាលើទាំងការធ្វើពាណិជ្ជកម្ម និងបញ្ហាជាច្រើនទៀត ប៉ុន្តែក្រុមហ៊ុននេះនៅតែបដិសេធមិនដោះសោទូរស័ព្ទដែលប្រើដោយឃាតករអ្នកជួញដូរគ្រឿងញៀន និងក្រុមឧក្រិដ្ឋកម្មដ៏ឃោរឃៅផ្សេងទៀតដូចនេះយើងត្រូវតែបោះជំហានទៅមុខជាមួយនឹងវិធីផ្សេងដើម្បីជួយដល់ប្រទេសដ៏អស្ចារ្យរបស់យើង។

កាលពីឆ្នាំ២០១៥តុលាការមួយរបស់អាមេរិកបានចេញបញ្ជាឲ្យក្រុមហ៊ុន Apple ក្នុងការដោះសោរ iPhone 5c ដែលជាកម្មសិទ្ធរបស់ឧក្រិដ្ឋជនម្នាក់មានឈ្មោះថា Syed Farrok ក្នុងហេតុការណ៍បាញ់ប្រហារនៅ San Bernardino ប៉ុន្តែត្រូវបានខាង Apple បដិសេធហើយបញ្ជាក់ថាមានវិធីតែមួយគត់ដើម្បីដោះវាបានគឺត្រូវ update ប្រតិបត្តិការ iOS នោះឡើងទៅ versionថ្មី ប៉ុន្តែបារម្ភថាខ្លួននឹងប្រគល់វាទៅមិនចំមនុស្សដែលគួរឲ្យទុកចិត្ត។

ក្រោយមកលោក Trump ដែលគ្រានោះជាបេក្ខភាពប្រធានាធិបតីបានប្រកាសភ្លាមថានឹងបញ្ចប់ការប្រើប្រាស់ iPhone និងទៅយក Samsung មកជំនួសវិញ។ ពេលនោះដែរ FBI បានបញ្ចប់ការចចារសុំសិទ្ធពី Apple តាមរយៈការជួលសេវាកម្មរបស់ Cellebritte ក្នុងការដោះសោរ iPhone ទាំងឡាយតាមរយៈម៉ាស៊ីន ដែលមានឈ្មោះថា cracking machine។

មកដល់ពេលនេះគេជឿជាក់ថាទាំង FBI និងលោកប្រធានាធិបតី Trump គឺអាចមានលទ្ធភាពក្នុងការដោះសោរចូលទៅមើលទិន្នន័យឯកជនរបស់ iPhone ចំនួន២គ្រឿងមកហើយដែរជាកម្មសិទ្ធរបស់បុរសម្នាក់ ដែលមានឈ្មោះថា Mohammed Saeed Alshamrani ដែលជាជនសង្ស័យសម្លាប់មនុស្ស៣នាក់នៅក្នុងមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅរដ្ឋ Florida កាលពីខែមុន៕

អត្ថបទ៖ ស៊ុនលី

Share This Post: