ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Oppo Find X2 នឹងប្រើប្រាស់អេក្រង់ 2K ថែមទាំងមានល្បឿនអេក្រង់ដល់ 120Hz ទៀតផង

    BY Khmernote Media January 21, 2020
    Oppo Find X2 នឹងប្រើប្រាស់អេក្រង់ 2K ថែមទាំងមានល្បឿនអេក្រង់ដល់ 120Hz ទៀតផង

    ម៉ូដែល Oppoថ្មីដែលមានឈ្មោះថា Find X2 នឹងកាន់តែខិតជិតចូលមកដល់ទីផ្សារហើយ ខណៈដែលមុខងារមួយចំនួនរបស់វាក៏អាចបញ្ជាក់ច្បាស់បានដែរទោះបីជាមិនផ្លូវការក្តី ដោយសារតែព័ត៌មានចចាមអារ៉ាម និងបែកធ្លាយជាច្រើនបន្តបន្ទាប់គ្នាកន្លងមក។ ក្នុងនោះយោងតាមការចេញផ្សាយរបស់គណនេយ្យមួយនៅលើបណ្តាញសង្គមយក្សចិន Weibo យើងអាចជឿជាក់បានថា Find X2 នឹងមានកញ្ចក់ទំហំ៦,៥អ៊ិញជាមួយនឹងកំរិតបង្ហាញភាពច្បាស់ 3168 x 1440 pixel ជាកញ្ចក់កោងជាមួយនឹងអេក្រង់ OLED ហើយលើសពីនេះគឺមានល្បឿនអេក្រង់ refresh rate ដល់ 120Hz ផងដែរ។

    លើសពីនេះព័ត៌មានបែកធ្លាយដដែលបានបញ្ជាក់ទៀតថា អ្នកប្រើប្រាស់អាចជ្រើសរើសរវាង Find X2 ដែលមានគុណភាពអេក្រង់ FHD+ និង QHD+ ជាមួយនឹងអត្រា60Hz ឬ ក៏120Hz បញ្ចូលគ្នាមួយណាក៏បាន។ Find X2 ក៏បំពាក់មកជាមួយនឹងប្រើបន្ទះឈីប Snapdragon 865 ដែលលអាចប្រើប្រាស់បច្ចេកវិទ្យា 5G បានទៀតផង៕

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay