បច្ចេកវិទ្យា

លេចធ្លាយអេក្រង់ OnePlus 8 មានល្បឿនអេក្រង់ដល់ 120Hz និងប្រើកាមេរ៉ាទំលុះអេក្រង់វិញ

BY
Khmernote Media
January 21, 2020

ស្របពេលដែលការបង្ហាញខ្លួនម៉ូដែលចុងក្រោយរបស់ OnePlus កាន់តែខិតជិតមកដល់ហើយនោះ ព័ត៌មានបែកធ្លាយក៏នៅតែបន្តចេញផ្សាយពាក្យចចាមអារ៉ាមអំពីម៉ូដែល OnePlus 8, OnePlus 8 Lite និង OnePlus 8 Pro ។ ព័ត៌មានដែលត្រូវបានគេមើលឃើញចេញផ្សាយដោយ TrueTech មានទាំង រូបភាពផងនោះ បង្ហាញយ៉ាងច្បាស់ឲ្យបានឃើញថាម៉ូដែលថ្មីទាំងនោះគឺនឹងបង្ហាញខ្លួនជាមួយនឹងជម្រើសល្បឿនអេក្រង់ refresh rate ចំនួនបីរួមមាន 60Hz, 90Hz និង 120Hz។

ល្បឿនអេក្រង់ 120Hz សម្រាប់អ្នកចង់បានអេក្រង់បង្ហាញរូបភាព smooth ល្អ ប៉ុន្តែរៀងស៊ីថ្មបន្តិច ចំណែកឯល្បឿងអេក្រង់ 90Hz វិញ សម្រាប់អ្នកចង់បានល្បឿនអេក្រង់ smooth ល្អគួរសម ហើយមិនសូវស៊ីថ្ម និងល្បឿនអេក្រង់ធម្មតា 60Hz សម្រាប់អ្នកចង់ប្រើអេក្រង់ធម្មតា ហើយថាមពលថ្មប្រើបានយូរ។

ព័ត៌មានមួយទៀតបង្ហាញថា OnePlus 8 លែងប្រើប្រាស់កាមេរ៉ាបង្កប់ក្នុងតួខ្លួនដូច OnePlus 7 ទៀតហើយ ដោយប្តូរមកប្រើកាមេរ៉ាទំលុះអេក្រង់ស្រដៀងគ្នានឹង Galaxy Note 10 វិញ៕

អត្ថបទ៖ ស៊ុនលី

Share This Post: