ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    របៀបឆែកមើលថា តើនរណាខ្លះ Block អ្នកនៅលើ Instagram

    BY Khmernote Media February 8, 2018
    របៀបឆែកមើលថា តើនរណាខ្លះ Block អ្នកនៅលើ Instagram

    សម្រាប់អ្នកដែលកំពុងប្រើប្រាស់បណ្ដាញសង្កម Instagram ហើយព្យាយាមចូលទៅកាន់គណនីនរណាម្នាក់ ប៉ុន្ដែមិនអាចមើលឃើញការបង្ហោះរបស់ម្នាក់នោះសោះ នោះអ្នកប្រហែលជាត្រូវគេ Block រឺ Unfollow ហើយ។ មួយវិញទៀត ចំពោះករណីដដែលនេះក៏អាចបណ្ដាលមកពីម្ចាស់គណនីនោះបិទគណនីរបស់ខ្លួនចោលដែរ។

    null

    ប្រសិនបើម្ចាស់គណនីរបស់បណ្ដាញសង្គម Instagram នោះកំណត់ជា Private នោះឈ្មោះរបស់ពួកគេនឹងពុំត្រូវបានបង្ហាញនៅលើមីនុយស្វែងរកឡើយ។ លើសពីនេះទៅទៀត ម្ចាស់គណនីនោះក៏អាច Block អ្នក រឺផ្អាកដំណើរការសិន។ គួរបញ្ជាក់ផងដែរថា គ្មានវិធីណាដែលអាចឲ្យអ្នកដឹងឡើយថា តើនរណាខ្លះ Block អ្នកឡើយ ប៉ុន្ដែអ្នកអាចប្រើប្រាស់កម្មវិធីជំនួយបាន។ អ្វីដែលអ្នកត្រូវធ្វើគឺ៖

    – បង្កើតគណនីថ្មី

    សម្រាប់វិធីទីមួយនេះ គឺបង្កើតគណនី Instagram ថ្មី រួចប្រើប្រាស់មុខងារស្វែងរក ដោយដាក់ឈ្មោះរបស់ម្នាក់នោះទៅក្នុងប្រអប់ស្វែងរក។ ប្រសិនបើប្រអប់នោះ មានបង្ហាញឈ្មោះម្នាក់នោះ គឺបានន័យថា ម្ចាស់គណនីបាន Block អ្នកហើយ។

    – ទាញយកកម្មវិធី InstaFollow

    InstaFollow គឺជាកម្មវិធីមួយដែលជួយលោកអ្នកគ្រប់គ្រងគណនី Instagram និងតាមដាន Follower។ ក្នុងកម្មវិធីនេះ អ្នកអាចសង្កេតឃើញអ្នកដែល Follow អ្នក ហើយវាក៏រក្សាទិន្នន័យ Follower ថ្មី Mutual friends និង Fan ផងដែរ។

    – Statusbrew

    Statusbrew អនុញ្ញាតឲ្យលោកអ្នកគ្រប់គ្រងទៅលើបណ្ដាញសង្គមនានា ទាំង Instagram ផងដែរ។ ដើម្បីរកមើលថា តើនរណាខ្លះបាន Block អ្នក សូមធ្វើតាមជំហានខាងក្រោមនេះ៖

    1/ Log in គណនី Instagram អ្នក

    2/ ចុចលើគណនី Instagram របស់អ្នក ហើយគណនីនោះនឹងត្រូវបានចូលទៅក្នុងកម្មវិធី Statusbrew ដោយស្វ័យប្រវត្តិ

    3/ នៅពេលគណនី Instagram របស់អ្នកកំពុងដំណើរការ ចុចលើពាក្យថា New Unfollowers ដែលស្ថិតនៅផ្នែកខាងឆ្វេង

    4/ តារាងនោះ នឹងនាំមកជូនអ្នកនូវឈ្មោះទាំងឡាយណាដែលបាន Unfollow អ្នក

    5/ ជាការពិតណាស់ សម្រាប់អ្នកដែល Block អ្នកនៅលើ Instagram ប្រាកដជាមិនអាច Follow ទៀតទេ ដូចនេះ អ្នកត្រូវចូលទៅកាន់កម្មវិធី Instagram វិញរួចវាយឈ្មោះម្នាក់នោះចូលទៅក្នុងប្រអប់ស្វែងរក

    6/ ប្រសិនបើអ្នកមិនឃើញឈ្មោះរបស់ម្នាក់នោះទេ គឺបានន័យថា គេបាន Block អ្នកហើយ។

    Fu

    ខ្មែរណូត

    ប្រភព៖ metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay