បច្ចេកវិទ្យា

ប្រទះឃើញមានគេប្រើ Huawei P40 Pro នៅក្នុងរថភ្លើងនៅឯប្រទេសចិន

BY
Khmernote Media
January 22, 2020

គួរឲ្យដឹងថា មួយរយៈក្រោយនេះព័ត៌មានអំពីក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Huawei បានធ្វើការត្រៀមបង្ហាញខ្លួននូវស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួន គឺស៊េរី Huawei P40 កំពុងតែបន្តបែកធ្លាយជាច្រើន។ លើសពីនេះរបាយការណ៍ចុងក្រោយស្តីពីស្មាតហ្វូននេះបានអះអាងទៀតថា នឹងមានម៉ូដែល PLUS នៅក្នុងត្រកូល P នេះផងដែរ។ ទោះបីជាការបង្ហាញខ្លួនជាផ្លូវការនៅមិនទាន់បានធ្វើឡើងក្តី ប៉ុន្តែថ្មីៗនេះរូបរាងរបស់ Huawei P40 Pro ត្រូវបានគេប្រទះឃើញនៅក្នុងទូររថភ្លើង លើកនេះគឺមិនមែនជារឿងប្លែកនោះឡើយ ដោយកន្លងមកគេបានដឹងថា ក្រុមហ៊ុនគឺតែងតែបានបង្ហាញរូបរាងម៉ូដែលជំនាន់ថ្មីរបស់ខ្លួនតាមសាធារណៈបែបនេះដូចគ្នាដែរ។

មិនត្រឹមតែ Huawei នោះទេ ដែលបានប្រើប្រាស់យុទ្ធសាស្ត្របែបនេះ និងទីកន្លែងបែបនេះ ដើម្បីបង្ហាញរូបភាពជំនាន់ថ្មីរបស់ខ្លួន នាពេលកន្លងមកនោះក៏មានដូចជាក្រុមហ៊ុន Xiaomi, Honor និង Samsung ផងដែរ។ ជាមួយនឹងរូបភាពនេះទោះបីជាមិនអាចបញ្ជាក់ប្រាប់ថា វានឹងបង្ហាញខ្លួនជាមួយនឹងមុខងារពិសេសអ្វីខ្លះក្តី ប៉ុន្តែអេក្រង់កោងសងខាង និងកាម៉េរាពីរគ្រាប់ខាងមុខទំលុះអេក្រង់របស់វា នឹងមានពិតដូចទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមក៕

អត្ថបទ៖ ស៊ុនលី

Share This Post: