បច្ចេកវិទ្យា

អ្នកជំនាញថា ប្រើទូរស័ព្ទចាស់ៗពេកមិនល្អទេ ល្មមដូរថ្មីហើយ

BY
Khmernote Media
January 23, 2020

មានការលើកឡើងចុងក្រោយមួយបានបញ្ជាក់ថា ការប្រើប្រាស់ស្មាតហ្វូនចាស់ៗទោះបីជា iPhone, Samsung ឬម៉ូដែល Android ទាំងឡាយក្តី គឺនឹងអាចប្រឈមមុខទៅនឹងបញ្ហាដ៏អាក្រក់ណាមួយកើតឡើងជាមិនខានជាពិសេសគឺពីសំណាក់ក្រុម hacker។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកជំនាញខាងផ្នែកសកម្មភាពវាយប្រហារតាមអិនធើណេត ដែលបានជម្រុញនិងលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនចាស់ៗទាំងអស់គួរតែចាប់ផ្តើមធ្វើការផ្លាស់ប្តូរស្មាតហ្វូនរបស់អ្នកភ្លាមទៅប្រើស្មាតហ្វូនថ្មី ដែលមានប្រព័ន្ធសុវត្ថិភាពខ្លាំង និងទំនើបជាងមុនជំនួសវិញ។

ក្រុមអ្នកជំនាញទាំងនោះបានប្រាប់ទៀតថា ដោយសារតែ version ចាស់របស់ស្មាតហ្វូនទាំងនោះ វាគឺអាចអនុញ្ញាតិឲ្យក្រុម hackers ចូលទៅលួចយកទិន្នន័យ និងលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងងាយស្រួល។ ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់លើលោកក៏បានដឹងពីបញ្ហានេះដែរ ប៉ុន្តែបានត្រឹមតែទុកឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនចាស់ៗរបស់ខ្លួនទៅតាមដំណើរដោយមិនសូវមានចំណាត់ការល្អណាមួយនៅឡើយ៕

អត្ថបទ៖ ស៊ុនលី

Share This Post: